Chelsea និង West Ham បានម្នាក់៣ពិន្ទុឡើងឈរក្នុងចំណាត់ថ្នាក់ Top 5

ចែករំលែក៖

ក្រុមតោខៀវ Chelsea បានយកឈ្នះក្រុមភ្ញៀវ Newcastle ក្នុងលទ្ធផល២ទល់០ ខណៈដែលក្រុមម្ចាស់ផ្ទះ West Ham យកឈ្នះSheffield United ក្នុងលទ្ធផល៣ទល់០។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ក្រុមម្ចាស់ផ្ទះតោខៀវ Chelsea បានគ្រប់គ្រងបាល់រហូតដល់៦៦ភាគរយ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Thomas Tuchel ។ ក្រុមតោខៀវមានឱកាសរកគ្រាប់បាល់បាន១គ្រាប់នៅនាទីទី៣១ ដោយខ្សែប្រយុទ្ធ Giroud ហើយនៅនាទីទី៣៩ ខ្សែបម្រើប្រយុទ្ធ Werner រកបាន១គ្រាប់ទៀតរហូតដល់ចប់ការប្រកួតក្នុងតង់ទី១។

ចូលដល់តង់ទី២ក្រុមទាំង២មិនមានឱកាសរកគ្រាប់បាល់បញ្ចូលទីគ្នានោះឡើយ ដោយបន្តរក្សាលទ្ធផល២ទល់០នេះបន្តរហូតដល់ចប់ការប្រកួត៩០នាទី។ លទ្ធផលនេះធ្វើឲ្យក្រុម Chelsea ឡើងទៅឈរចំណាត់ថ្នាក់លេខ៤បណ្តោះអាសន្នមាន៤២ពិន្ទុ។

ចំណែកក្រុមម្ចាស់ផ្ទះ West Ham បានបំបាក់ក្រុមភ្ញៀវ Sheffield United ក្នុងលទ្ធផល៣ទល់០ ដែល៣គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ Rice  នៅនាទីទី៤១ ដោយបាល់ប៉េណាល់ទី គ្រាប់ទី២រកបានដោយកីឡាករ Diop នៅនាទីទី៥៨ និង១គ្រាប់ចុងក្រោយរកបានដោយកីឡាករ Fredericks នៅនាទីទី៩០+៦ក្នុងម៉ោងបន្ថែម។

លទ្ធផលនេះធ្វើឲ្យក្រុម West Ham ហក់មកឡើងចំណាត់ថ្នាក់លេខ៥មាន៤២ពិន្ទុដូចក្រុម Chelsea ដែរ ខណៈដែលក្រុម Sheffield United នៅតែជាក្រុមឈរបាតតារាងដដែលដោយក្នុង២៤ប្រកួតមានតែ១១ពិន្ទុប៉ុណ្ណោះ ៕ដោយ៖ភារៈ

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print