អភិបាលខេត្តព្រៃវែង​ ដឹកនាំគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្ត-ស្រុក​ ចុះពិនិត្យតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម​

ចែករំលែក៖

ខេត្តព្រៃវែង​៖​ លោក​ ជា​ សុមេធី​ អភិបាល​ នៃគណៈអភិបាលខេត្តព្រៃវែង​ នៅថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១​ បានដឹកនាំគណ:កម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្ត និងអាជ្ញាធរស្រុក​ សហការ​ជាមួយស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងតំបន់ស្នាក់ការច្រកទ្វារតំបន់ព្រំដែន ស្វាយអាង៉ោង ស្ថិតក្នុងឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

សូមជម្រាបថា គណ:កម្មការប្រយុទ្ធនិងជំងឺកូវីដ-១៩ ខេត្ត និងអាជ្ញាធរស្រុកជាមួយស្ថាប័នពាក់ព័ន្ធ បានចុះពិនិត្យទីតាំងចំនួន៣ ដូចតទៅ៖

១-ប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ស្វាយអាង៉ោង

២-ទីស្នាក់ការច្រកទ្វារតំបន់ព្រំដែន ស្វាយអាង៉ោង

៣- ចន្លោះច្រកទ្វារព្រំដែន(ស្វាយអាង៉ោង-ពាមមន្ទារ) អូរស៊ែរ

គួរបញ្ជាក់ថា​ យោងតាមសេចក្តីថ្លែងសារពិសេសរបស់សម្តេចតេជោ ហ៊ុន​ សែន​ ជូនជនរួមជាតិអំពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូលប្រទេសកម្ពុជា អាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធ បានចុះពិនិត្យនៅមូលដ្ឋាន ដើម្បីបង្កើនការរឹតបន្តឹងថែមទៀតនៅថ្នាក់ស្រុក និងការលួចចេញ-ចូល ដោយខុសច្បាប់៕

            

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print