រថយន្ត​ LEXUS​ RX300​ បុកខឿនផ្លូវ​រួចផ្លោងបុកដេីមឈេីរងការខូចខាត​យ៉ាងដំណំ

ចែករំលែក៖

​ ភ្នំពេញ​ ៖ រថយន្ត​ LEXUS​ RX300 មួយគ្រឿង​ដែលគេដឹងថាបេីកបរដោយនារីម្នាក់ធ្វេីដំណេីរក្នុងល្បឿនលឿន​ ហេីយរេចង្កូតទៅបុកខឿនផ្លូវរួចបន្តទៅបុកស៊ុមថ្មបាំងដើមឈើបណ្ដាលបាក់បែក ឯរថយន្តបែកកង់ទាំងសងខាងនិងកាងយ៉ាងដំណំ​ ។
​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែកុម្ភៈ​ ឆ្នាំ ២០២១​ស្ថិតនៅតាមបណ្ដោយផ្លូវព្រះសុីសុវត្ថិ​ ផ្នែកខាងជើងសណ្ឋាគារកាំបូឌីយ៉ាណា ក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញ ។

​ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេឃើញរថយន្ត​ LEXUS​ RX 300​ មួយគ្រឿងពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AT-4644បើកបរដោយនារីម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន​ លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកខឿនផ្លូវរួចបន្តទៅបុកស៊ុមថ្មបាំងដើមឈើនិងដើមឈើបណ្ដាលឲ្យរងការបាក់បែកថ្មមួយចំនួន ចំណែករថយន្តបង្កបែកកង់ខាងទាំងសងខាង​ ព្រមទាំងកាងយ៉ាងដំណំ​ និងទៅមុខលែងរួចផងដែរ​ ។

​ បន្ទាប់ក្រោយមក​ តៃកុងរថយន្តបង្កបានចុះគេចខ្លួនចេញពីកន្លែងកើតហេតុបាត់​ រីឯសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញឲ្យមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយតាមច្បាប់​ ៕​

...

ដោយ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print