ភ្នំពេញ, នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាលប្រកាសជូនព័ត៌មានបញ្ជាក់អោយដឹងថា, មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី និងមានអ្នកជាសះស្បេីយចំនួន ០១នាក់ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។
ករណីជាសះស្បើយមួយនាក់គឺជាពលករមកពីប្រទេសថៃ
– ស្ត្រីជនជាតិខ្មែរ អាយុ ៤០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិព្រៃតាប ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។ ស្រ្តីរូបនេះត្រូវ បានព្យាបាល ជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវ បានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ៕
...