Naomi Osaka យកឈ្នះ Hsieh Su-wei ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Australian Open

ចែករំលែក៖

កីឡាការិនី Naomi Osaka បានយកឈ្នះកីឡាការិនី Hsieh Su-weiក្នុងរយៈពេលតែ៦៦នាទីប៉ុណ្ណោះដើម្បីឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍វាយតឺន្នីស Australian Open 

សារព័ត៌មាន BBC Sport បានផ្សាយកាលពីរសៀលថ្ងៃទី១៦ កុម្ភៈថា កីឡាការិនីលំដាប់ទី៣របស់ជប៉ុនរូបនេះដែលបានឈ្នះពានរង្វាន់ Grand Slam ជាលើកទី២ នៅឯទីលាន Melbourne Park ក្នុងឆ្នាំ២០១៩ បានយកឈ្នះលើកីឡាករតៃវ៉ាន់ក្នុងលទ្ធផល ៦-២ ៦-២ ។

Naomi Osaka វ័យ២៣ឆ្នាំ នឹងត្រូវប្រកួតជាមួយកីឡាការិនី Serena Williams ឬ Simona Halep ដែលជាអតីតម្ចាស់ជើងឯក Grand Slam សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃសៅរ៍នេះ។

Naomi Osaka បាននិយាយថា “រាល់ពេលដែលខ្ញុំលេង ដៃគូតែងតែមានការប្រយុទ្ធបែបនេះ។ ខ្ញុំមានការលំបាកក្នុងការចាប់ផ្តើម ប៉ុន្តែខ្ញុំបានចាញ់១សិតប៉ុណ្ណោះក្នុងវគ្គ៤នាក់ចុងក្រោយ។

សូមបញ្ជាក់ថា Naomi Osaka ធ្លាប់បានផ្តួល Williams ដើម្បីឈ្នះពានរង្វាន់ Grand Slam ដែលជាមិត្តស្រីរបស់នាងក្នុងកម្មវិធី US Open កាលពីឆ្នាំ២០១៨ ប៉ុន្តែនាងទើបតែឈ្នះមួយក្នុងចំណោម៤ប្រកួតមរបស់នាងជាមួយនឹងកីឡាការិនី Halep

 

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print