ជិះម៉ូតូលឿនពេកដល់ផ្លូវកោងមិនបង្អន់ល្បឿនជ្រុលទៅបុកខឿនផ្លូវដួលបោកក្បាលនឹងបង្គោលភ្លើងស្លាប់ភ្លាមមួយរំពេច

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសម្នាក់បានស្លាប់ក្នុងថ្លុកឈាម​គួរឲ្យរន្ធត់បំផុត បន្ទាប់ពីរូបគាត់ជិះម៉ូតូហុងដាស្គូពីមួយគ្រឿងក្នុងល្បឿនលឿនដល់ផ្លូវកោងមិនបង្អន់​ និងកាច់ចង្កូតមិនទាន់បានជ្រុលទៅបុកខឿនផ្លូវដួលបោកក្បាលនឹងបង្គោលភ្លើងយ៉ាងពេញទំហឹង​ កាលពីវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី១៧ ខែកុម្ភៈ​ ឆ្នាំ២០២១ នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ​ តាមបណ្តោយផ្លូវចោមចៅ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​ សពជនរងគ្រោះមានឈ្មោះ​ កូយ វាសនា ភេទប្រុស​ អាយុ២៨ឆ្នាំ មានអាសយដ្ឋាន តាមផ្លូវលំ ក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

​ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាស្គូពី​ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ1IL-8257ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចកើតហេតុខាងលើជាផ្លូវកោងកាច់ចង្កូតមិនទាន់បានជ្រុលទៅបុកខឿនផ្លូវអូសជាច្រើនម៉ែត្របណ្ដាលឲ្យដួលបោកក្បាលនឹងបង្គោលភ្លើងបំភ្លឺផ្លូវបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ​ ។

​ ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់​ ហេីយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ន។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចទំនាក់ទំនងទៅសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print