ពាក្យបណ្តឹងប្តឹងលោកត្រាំពីបទញុះញង់បង្កអំពើហិង្សានៅវិមានកាពីតូល កាលពីថ្ងៃទី ៦ខែមករា ក្នុងពេលសភាបើកកិច្ចប្រជុំអនុម័តលទ្ធផលបោះឆ្នោត។ ការប្តឹងលោកត្រាំ កើតឡើងក្រោយពេល ព្រឹទ្ធសភាបានបញ្ចប់ការចោទប្រកាន់ដោយលើកលែងទោសលោកត្រាំជាលើកទីពីរ។
ជាមួយគ្នានោះដែរ សមាជិករដ្ឋសភាមកពីគណបក្សប្រជាធិបតេយ្យ លោក Bennie Thompson ជាប្រធានសមាគមដើម្បីការរីកចម្រើន នៃជនជាតិស្បែកខ្មៅ(NAACP) ជាមួយក្រុមហ៊ុនច្បាប់ស្តីពីសិទ្ធិពលរដ្ឋ Cohen Milstein Sellers & Toll បានដាក់លិខិតប្តឹងលោកត្រាំ ស្តីពីការញុះញង់ បង្កហិង្សានៅក្នុងរដ្ឋសភា។
ពាក្យបណ្តឹងបានប្តឹងឡើងតុលាការ សហរដ្ឋនៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី កាលពីថ្ងៃទី១៦ខែកុម្ភៈ។ នៅក្នុងពាក្យបណ្តឹង បានចោទប្រកាន់លោកត្រាំរួមជាមួយក្រុមមេធាវី មានចេតនាបង្កអសន្តិសុខដើម្បីរារាំងរដ្ឋសភាអនុម័តលទ្ធផលបោះឆ្នោត ប្រធានាធិបតីឆ្នាំ២០២០។
នៅក្នុងលិខិតបញ្ចាក់ថា លោកត្រាំបានបំពានច្បាប់ Ku Klux Kla ដែលជាច្បាប់ស្តារនីតិសម្បទាការពារជនជាតិអាមេរិកដើមកំណើតអាហ្វ្រិកនិងក្រុមអ្នកបង្កើតច្បាប់នៅក្នុងរដ្ឋសភារួចផុតពីអំពើហិង្សា។
ខ្លឹមសារនៅក្នុងពាក្យបណ្តឹងគឺប្តឹងលោកត្រាំ ជាប់ពាក់ព័ន្ធអំពើហិង្សា នៅវិមានការពីតូល និងបក្ខពួករបស់អតីតប្រធានាធិបតីត្រាំ គឺ មេធាវី Giuliani ដែលបានទូរស័ព្ទទៅកាន់សមាជិករដ្ឋសភាស្និទ្ធជាមួយលោកត្រាំ ព្យាយាមពន្យារពេលវេលា៕ ដោយ សាធី