ភ្នំពេញ, សមត្ថកិច្ចឃាត់ខ្លួនលោកស័ក្តិ៤កន្លះ ហាក់ លី បានហើយ ! ករណីប្រើហិង្សាលើស្ត្រី និងបន្តនីតិវិធីតាមផ្លូវច្បាប់ , កុំចេះតែខ្លាំង ! ។ នេះបើយោងតាមសេចក្តីបកស្រាយបំភ្លឺរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លេីករណីលោកវរសេនីយ៍ទោ ហាក់ លី ដែលបានបង្កអំពេីហិង្សានៅខេត្តព្រៃវែង ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វេីការបកស្រាយបំភ្លឺជូនមហាជនឲ្យបានជ្រាបថា កាលពីថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២១ លោក ហាក់ លី ពិតជាបានបង្កអំពេីហិង្សាទៅលេីនារីម្នាក់នៅហាងខារ៉ាអូខេនៅខេត្តព្រៃវែង ពេលនេះលោក ហាក់ លី ត្រូវបានតម្រួតបទបញ្ជានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វេីការឃាត់ខ្លួន ម្យ៉ាងវិញទៀតស្នងការនគរបាលរាជធានីភ្នំពេញ និងអនុវត្តបន្តតាមនីតិវិធីច្បាប់ ដោយរង់ចាំការសម្រេចរបស់ព្រះអជ្ញារខេត្តព្រៃវែងជាមុនសិន ៕
...
ដោយ, សុខ ខេមរា