មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល ច្រានចោលការផ្សាយព័ត៍មានប្រឌិតថា៖​ អ្នកគ្រូបង្រៀនម្នាក់ស្លាប់​ ដោយសារចាក់វ៉ាក់សាំងកូវីដ១៩

ចែករំលែក៖

ភ្នំពេញ​៖ បន្ទាប់ពីបុគ្គល សឺន ហាយ ជាខ្មែរក្រោម ដែលរត់ចេញពីកម្ពុជាទៅនៅក្រៅប្រទេសកាលពីប៉ុន្មានឆ្នាំមុននោះ បានបង្ហោះលើទំព័រហ្វេសប៊ុកថា មានគ្រូបង្រៀនម្នាក់ស្លាប់ដោយសារចាក់វ៉ាក់សាំងកូវីដ១៩។​ ភ្លាមៗ​នោះ​ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល បានចេញមកច្រានចោលចំពោះការផ្សាយបំពុលគ្មានការពិតថា អ្នកគ្រូបង្រៀនម្នាក់ស្លា​ប់​ ដោយសារចាក់វ៉ាក់សាំងកូវីដ១៩។

លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា កញ្ញា ឆន ណារី អាយុ ២១ឆ្នាំ ជាគ្រូបង្រៀននៅខេត្តក្រចេះ។ អ្នកគ្រូបានទទួលមរណភាពដោយសារតែរលាស្រោមខួរ​ ដូច្នេះក្រសួង​សូមចូលរួម​រំលែក​ទុក្ខ​ចំពោះ​ក្រុម​គ្រួសារ​ផង។

គួរបញ្ជាក់ថា​​ អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ​ រហូតមកដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ការចាក់វ៉ាក់សាំងកូវីដ១៩ មិនទាន់មានគ្រូបង្រៀនណាម្នាក់ចាក់នៅឡើយនោះទេ។​ មិនតែប៉ុណ្ណោះ​​ លោកស្រី​ បានអំពាវនាវឱ្យអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនផ្សព្វផ្សាយព័ត៌មានបំពុលនេះផងដែរ៕ដោយ​៖ស​ តារា​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print