ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានសហការជាមួយក្រុមគ្រូពេទ្យ នាំយកបុរសជនជាតិខ្មែរជាកម្មករស្ងោរត្រីនៅប្រទេសថៃម្មាក់ ដែលទើបត្រឡប់ពីប្រទេសថៃ មកស្រុកកំណើតក្នុងស្រុកព្រៃនប់ នាំមកដាក់ធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយក្នុងក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី ១៧.០២.២០២១ ។
របាយការណ៍សមត្ថកិច្ចបញ្ជាក់ថា បុរសរូបនេះ ឈ្មោះកា យ៉ុន ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចាកចេញពីខេត្តត្រាត ប្រទេសថៃចូលតាមខេត្តកោះកុង កាលពីយប់ទៀបភ្លឺ ថ្ងៃទី ១៧.០២.២០២១ ដោយធ្វើដំណើរតាមទូកឆ្លងសមុទ្រ ពីខេត្តត្រាតប្រទេសថៃ មកដល់ព្រំប្រទល់ខ្មែរ ថៃ ក្នុងខេត្តកោះកុង នៅវេលាម៉ោង៧ ព្រឹក ថ្ងៃដដែល បន្ទាប់មកបានធ្វើដំណើរតាមរថយន្តតាក់សុី មកចុះនៅផ្សារវាលរេញ មុននឹងទៅកាន់លំនៅដ្ឋាន ក្នុងភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ៕
...
ឆ្លាម សមុទ្រ