ខេត្តព្រៈសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់អោយដឹងថា ជនសង្ស័យចំនួន៤នាក់ ដែលជាក្រុមឆក់យ៉ាងសកម្មតាមផ្លូវសាធារណៈឆ្លងខេត្ត ត្រូវបានកម្លាំង នគរបាលស្រុកព្រៃនប់ខេត្តព្រះសីហនុ បង្ក្រាបបានភ្លាមៗ ក្រោយពី ជនសង្សយ័ជិះម៉ូតូ០២គ្រឿងធ្វើ សក ម្មភាព ឆក់កាបូបជនរង គ្រោះ ដែលកំពុងជិះម៉ូតូលើផ្លូវ ជាតិ លេខ៤ ចំនួន០២កន្លែងផ្សេង គ្នា ក្នុងនោះ ដំបូងធ្វើសកម្មភាពឆក់នៅផ្លូវជាតិលេខ៤ចំណុចភូមិជើងគោឃុំជើងគោ ហើយបន្តមកធ្វើសកម្មភាពឆក់មួយករណីទៀតនៅភូមិមនោរម្យ ឃុំតានៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ វេលាម៉ោង១០ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ។
លោកឧត្តមសនីយ៍ទោស្នងការបញ្ជាក់ថា ក្រុមជនសង្ស័យទាំង៤នាក់នេះ មុនបង្ក្រាបបាន ក៏ធ្លាប់ធ្វើសកម្មភាពតាមខេត្តផ្សេងៗ និងមុននេះមួយថ្ងៃក្រុមនេះ ក៏បានធ្វើសកម្មភាពឆក់តាមផ្លូវនៅឃ្លាំងលើក្រុងព្រះសីហនុ យកបានទូរស័ព្ទមួយគ្រឿង និងលុយមួយចំនួនទៀតពីជនរងគ្រោះ ហើយព្រឹកឡើងទើបចេញពីក្រុងព្រះសីហនុ មកធ្វើសកម្មភាពក្នុងស្រុកព្រៃនប់ ក៏ត្រូវសមត្ថកិច្ចបង្ក្រាបបានតែម្តង។
ជន សង្ស័យចំនួន០៤នាក់ មានឈ្មោះ
០១.ឈ្មោះរឿន ភារៈ ភេទ ប្រុស អាយុ ២១ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំ នៅភូមិព្រៃតានប់ ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
០២.ឈ្មោះឈុំ ដារ៉ាត់ ភេទ ប្រុស អាយុ២១ឆ្នាំមុខរបរនិស្សិតមានទីលំ នៅភូមិពោធិ ឃុំពោរម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
០៣.ឈ្មោះសុង ដានីត ភេទប្រុស អាយុ១៩ឆ្នាំមុខរបរ មិនពិតប្រាកដមានទីលំនៅភូមិព្រៃងោង ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។
០៤.ឈ្មោះវន សំរ៉ុង ភេទ ប្រុស អាយុ១៩ឆ្នាំមុខរបរមិនពិតប្រាកដមានទីលំនៅភូមិព្រៃងោង ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្ត កំពង់ស្ពឺ ។
វត្ថុតាងដែលចាប់យកបានមាន
-ម៉ូតូម៉ាងហុងដាឌ្រីម ចំនួន២គ្រឿង (មធ្យោបាយជិះធ្វើសកម្មភាព)
-ទូរស័ព្ទដៃចំនួន៣គ្រឿង (របស់ជនរងគ្រោះ)
-លុយ៩០ ០០០រៀល (របស់ជនរងគ្រោះ )
បច្ចុប្បន្នជនសង្សយ័និងវត្ថុតាង សមត្ថកិច្ចចាត់ការ តាមនីតិវិធី ដើម្បីបញ្ជូន ទៅផ្តន្ទាទោសតាមច្បាប់ ៕
ឆ្លាម សមុទ្រ