ស្ថានទូតកម្ពុជា: រដ្ឋាភិបាលម៉ាឡេស៊ីបានសម្រេចផ្លាស់ប្តូរវិធានការរឹតបន្តឹង និងគ្រប់គ្រងការឆ្លងរីករាលដាលកូវីដ-១៩ នៅតាមរដ្ឋនីមួយៗរហូតដល់ថ្ងៃ ទី ៤ ខែមិនា ឆ្នាំ ២០២១

ចែករំលែក៖

ប្រទេសម៉ាឡេស៊ី: ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបានបញ្ជាក់ឲ្យដឹងថា, ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី មានកិត្តិយសសូមជម្រាប ជូនដល់សាធារណជន ប្រជាពលរដ្ឋ សិស្សនិស្សិត ពលករ ពលការីនី ដែលកំពុងស្នាក់នៅ សិក្សា និងធ្វើការ នៅប្រទេសម៉ាឡេស៊ីជ្រាបថា ដើម្បីបន្តទប់ស្កាត់ស្ថានភាពការរីករាតត្បាតនៃជំងឺកូវីដ -១៩ នៅថ្ងៃទី១៦ ខែ កុម្ភៈ ឆ្នាំ២០២១ រដ្ឋាភិបាលម៉ាឡេស៊ីបានសម្រេចផ្លាស់ប្តូរវិធានការរឹតបន្តឹង និងគ្រប់គ្រងការឆ្លងរីករាលដាលកូវីដ-១៩ នៅតាមរដ្ឋនីមួយៗរហូតដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ដូចខាងក្រោម៖

បន្តដាក់វិធានការនៃ “ការរឹតបន្តឹងការធ្វើដំណើរ – (Movement Control Order-MCO ) សម្រាប់រដ្ឋ Kuala Lumpur, Selangor, Penang និង Johor ពីព្រោះរដ្ឋទាំង៤នេះ នៅតែបន្តមានតួលេខឆ្លង ខ្ពស់ជាងគេ។

ប្តូមកជាបទបញ្ជារឹតបន្តឹងការធ្វើដំណើរដែលមានលក្ខខណ្ឌបន្ធូរបន្ធយ (Conditional Movement Control Order-CMCO) N urg Sabah, Pahang, Negeri Sembilan, Terengganu, Kelantan, Perak, Melaka, Kedah, Lauan Sa Putrajaya im:mighisiiggibis: ms សង្កេតឃើញមានការថយចុះ លើកលែងតែរដ្ឋ Sarawak ដែលបន្តត្រឹមថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១។

ប្តូមកជាការស្តារឡើងវិញបទបញ្ជារឹតបន្តឹងការធ្វើដំណើរ (Recovery Movement Control Order- RMCO) សម្រាប់រដ្ឋ Perlis ពីព្រោះតួលេខអ្នកឆ្លងក្នុងរដ្ឋនេះបានថយចុះខ្លាំងគួឱ្យកត់សម្គាល់។

គិតត្រឹមថ្ងៃទី១៦ កុម្ភៈ ២០២១ តួលេខនៃការឆ្លងកូវីដ -១៩ សរុបមានចំនួន ២៦៩,១៦៥នាក់ ជាសះស្បើយចំនួន ២២៤,០៥៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៤៤,១២៩នាក់ និង អ្នកស្លាប់ចំនួន ៩៨៣នាក់។

ជាថ្មីម្តងទៀត ដើម្បីសុវត្ថិភាព និងសុខភាព ស្ថានឯកអគ្គរាជទូតសូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ត្រូវថែរក្សាអនាម័យផ្ទាល់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ដោយត្រូវលាងដៃនឹងសាប៊ូ ឬ ទឹកអាល់កុលអនាម័យឱ្យបានញឹកញាប់ ប្រសិនជាចាំប៉ាច់ត្រូវចេញទៅទីសាធារណៈ ឬទីកន្លែងប្រជុំជន សូមបងប្អូនត្រូវពាក់ម៉ាស់ការពារជានិច្ច និងត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច១ម៉ែត្រ និងមិនត្រូវធ្វើដំណើរ ទៅកាន់ទឹកន្លែងដែលអាជ្ញាធរម៉ាឡេស៊ីបានហាមឃាត់ដាច់ខាត។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងជួយផ្សព្វផ្សាយបន្ត៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print