ទៀតហើយ! លោក សេង សុភ័ក្រ្ត​ ដែលជាម្ចាស់ឃ្លាំងលក់រថន្តបង់រំលស់នៅផ្លូវវេងស្រេង​ ពាក់ពន្ធ័ករណីឆបោក​ ពេលនេះត្រូវសមត្ថកិច្ចឃាត់ខ្លួនលេីកទីពីរតាមដីការបស់តុលាការ

ចែករំលែក៖

ភ្នំពេញ៖​ លោកអ្នកប្រហែលជាធ្លាប់ស្គាល់ហេីយលោក សេង​ សុភ័ក្រ ដែលជាម្ចាស់ឃ្លាំងលក់រថយន្តបង់រំលស់តាមបណ្ដោយ ផ្លូវវ៉េងស្រេង​ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ​ បន្ទាប់ពី​ពាក់ព័ន្ធ​រឿងរ៉ាវ​ អតិថិជន​ជាច្រេីនបានបង់រំលោះរថយន្ត​កន្លែងលោក​ នាំគ្នាប្ដឹងទៅសមត្ថកិច្ចរហូតឈានដល់ការឃាត់ខ្លួនកាលពីវេលាថ្ងៃទី ៥ខែធ្នូ​ ឆ្នាំ២០១៨​ រួចបញ្ជូនទៅតុលាការ​ ផ្តន្ទា​ទោសឲ្យជាប់ពន្ធនាគារអស់មួយរយៈ១ឆ្នាំផងដែរ​។ ប៉ុន្តែ​អ្វីដែល​ហួស​ចិត្ត​នោះ​ នៅពេល​ដែល​រូបគេ​ទើបតែចេញពីពន្ធនាគារថ្មីៗនេះ​ ស្រាប់​តែ​បុរសម្នាក់មានឈ្មោះក្រើន គ្រឿន អាយុ៤១ឆ្នាំ ទីលំបច្ចុប្បន្ន ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ បានប្ដឹងទៅតុលាការឲ្យឃាត់ខ្លួនលោកសេង​ សុភ័ក្រ ម្តងទៀត​ ពាក់ពន្ធ័ករណីឆបោក​ ប្រព្រឹត្តនៅចំណុចផ្ទះលេខ៦៣៧ ផ្លូវលំ ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ នៅថ្ងៃទី១៦​ ខែកុម្ភៈ ឆ្នាំ២០២១ ទីតាំងស្ថិតនៅក្នុងខេត្តសៀមរាបខណៈពេលដែលលោក​ សេង​ សុភ័ក្រ្ត បានគេចវេស​ពីដីកាកោះ​ហៅរបស់តុលាការក្រុងភ្នំពេញ​ បែបជាទៅសំងំលាក់ខ្លួននៅឯខេត្តសៀមរាប ហើយក៏មានការគេចវេសបន្ថែមទៀត ពីការអនុវត្តសាលក្រមតុលាការសំណុំរឿងចាស់សំណងជូនប្រជាពលរដ្ឋផងដែរ។

តាមសម្តីជនរងគ្រោះឈ្មោះ ក្រើន​ គ្រឿន​ ដែលជាដើមបណ្តឹង​ បានឲ្យដឹងថា កន្លងគាត់បានមកទិញបង់រំលួសរថយន្ត២គ្រឿងមួយគ្រឿងម៉ាក់lexus rx300 និង មួយគ្រឿង​ទៀតរថយន្តម៉ាក់ធុនត្រា នៅហាងទិញនិងបង់រំលោះសេង​ សុភ័ក្រ​ ក្នុងតម្លៃសរុបទាំងពីរគ្រឿង៣៨៥០០ដុល្លា ក្នុងនោះបងប្រុសបានបង់ដំបូនទាំងពីគ្រឿងទៅអោយលោកសេងសុភ្រ្ភ័តំលៃសរុប២២០០០ដុល្លា។

ក្រោយមកក៏បានយករថយន្តចេញពីកាហ្គាសលោក​ សេង​ សុភ័ក្រ្តដើម្បីទៅប្រកបមុខរបររកស៊ី​ ហើយក៏បានបង់ប្រចាំខែចំនួន៣ខែបន្ថែមទៀត​ គឺ​ ១០០០ដុល្លារ។ បន្ទាប់មកគ៏មានបុគ្គលម្នាក់​ មាន ឈ្មោះ អុឹង​ ពៅ បានអះអាងថា​ រថយន្តដែលជនរងគ្រោះឈ្មោះក្រើន​ គ្រឿន​ ទិញនោះថា​ ជារថយន្តរបស់គាត់ហើយបានដកយករថយន្តពីគាត់ថែមទៀត។​ពេលនោះទេីបគាត់ដឹងថារថយន្តដែលគាត់ទិញពីលោក​ សេង​ សុភ័ក្រ្ត​ គឺរឿងឆបោក​ ក៏ទៅដាក់ពាក្យបណ្ដឹងនៅតុលាការ​ ដេីម្បីស្នើសុំឲ្យលោកសេង​ សុភ័ក្រ្តចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់។

បន្ទាប់ពីតុលាការ​ បានទទួលពាក្យបណ្ដឹងរួចក៏ចេញដីកាកោះហៅលោក សេង​ សុភ័ក្រ្ត ជាច្រើនដង​ ប៉ុន្តែ​លោក សេង​ សុភ័ក្រ្ត​បានព្យាយាមគេចវេសមិនព្រមចូលមកដោះស្រាយទើប ព្រឹកថ្ងែទី១៦ ខែកុម្ភៈ​ ថ្មីៗនេះ​ កម្លាំងសមត្ថកិច្ចនគរបាលស្នងការរាជធានីភ្នំពេញ​ សហការជាមួយនឹងសមត្ថកិច្ចខេត្តសៀមរាប ព្រមទាំង​ជនរងគ្រោះ​ ចុះឃាត់ខ្លួនជនឆបោក​ បាននៅក្នុងខេត្តសៀបរាបហើយក៍បានបញ្ចូនចុះមកតុលាការរាធានីភ្នំពេញ​ ដើម្បីសួរនាំនិងចាត់ការតាមផ្លូវច្បាប់តែម្តង។

គួរបញ្ជាក់ថា​ ពាក់ពន្ធករណីខាងលើនេះ ដេីមបណ្ដឹងឈ្មោះក្រើន​គ្រឿន សង្ឃឹមថា​ តុលាការ​ នឹងរកយុត្តិធម៌ជូនគាត់ ដោយគាត់សំណូមពរឲ្យមន្រ្តីជំនាញមានចំណាត់ការយ៉ាម៉ឺនមាត់ទៅលើបុគ្គលឆបោករូបនេះ​ ទៅតាមនីតិវិធី៕ដោយ​៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print