វៀតណាមរកឃើញករណីឆ្លងកូវីដ​១៩​ចំនួន​១៨នាក់បន្ថែមទៀតនៅក្នុងសហគមន៍ខេត្តហាយយឿង

ចែករំលែក៖

គិតចាប់ពីម៉ោង​៦ព្រឹកដល់ម៉ោង​១៨យប់ ថ្ងៃទី​១៨ ខែកុម្ភៈ វៀតណាមរកឃើញករណីឆ្លងកូវីដ​១៩ ចំនួន ១៨នាក់បន្ថែមទៀត​នៅក្នុងសហគមន៍ខេត្តហាយយឿង​។ ក្នុងចំណោមអ្នកឆ្លង មាន១៥នាក់ស្ថិតនៅក្នុងតំបន់ធ្វើចត្តាឡីស័ក​​​ ម្នាក់នៅតំបន់ដែលបិទ ម្នាក់ទៀត មានអការៈក្អក​ ក្តៅខ្លួន ទទួលបានការតាមដាន និ​ងម្នាក់ទៀត ធ្វើតេស្តនៅមណ្ឌលសុខាភិបាល ។
ជាមួយគ្នានេះដែរ​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បានបញ្ជាឲ្យបើកដំណើរការ​ មន្ទីរពេទ្យបណ្តោះអាសន្ន នៅក្នុង ទីក្រុង ជីលិញ នាថ្ងៃទី​១៩ខែកុម្ភៈ ដើម្បីជួយរំលែកអ្នកជំងឺ នៅមន្ទីរពេទ្យ ពេញណែន។
គិតដល់វេលាម៉ោង ១៨ ថ្ងៃទី ១៨ខែកុម្ភៈ ​វៀតណាមមានអ្នកឆ្លងសរុប កើនឡើង១.៤៤៨នាក់ នៅក្នុងសហគមន៍ ចំណែកអ្នកឆ្លង​ចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី​១៨ មានដល់ទៅ ៧៥៥នាក់ នៅក្នុងខេត្តក្រុមចំនួន​១៣ ទូទាំងប្រទេស​។ ដោយឡែកខេត្តហាយយឿងមានអ្នកឆ្លងដល់ទៅ​៥៧២នាក់​ ខេត្វ ហ្វាងនិញ​៦០នាក់ ទីក្រុងហ៊ូជីមិញ ៣៦នាក់​ រដ្ឋធានីហាណូយ​៣៥នាក់ ​ខេត្តយ៉ាឡាយ ២៧នាក់​ ខេត្តប៊ិញយឿង​៦នាក់ ខេត្តបាក់និញ​៥នាក់​​ និង​៦ខេត្តទៀតមានអ្នកឆ្លង ១១នាក់ទៀត ។
ជាមួយគ្នានេះដែរ វ៉ាក់សាំងបង្កាកូវីដ ១៩​ចំនួន ២០៤ ពាន់ដូសរបស់ក្រុមហ៊ុន AstraZeneca និងមកដល់វៀតណាមនៅថ្ងៃទី ២៨ខែកុម្ភៈឆ្នាំ​២០២១។ តាមលិខិតបញ្ជាក់ លេខ1215/ QLD-KD ស្តីពីការ​ទិញវ៉ាក់សាំង ប្រឆាំងកូវីដ ១៩ ដើម្បីប្រើប្រាស់ជាបន្ទាន់ ។ នៅក្នុងលិខិតបានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមហ៊ុនAstraZeneca វៀតណាម ត្រូវទទួលខុសត្រូវ ក្នុងការត្រួតពិនិត្យ​ កម្រិតសុវត្ថិភាព គុណភាព និងប្រើប្រាស់ចំគោលដៅ ប្រកបដោយប្រសិទ្ធភាព។
តាមគម្រោងនៅថ្ងៃទី ២៨ខែកុម្ភៈក៏មានវ៉ាក់សាំងកូវីដ ១៩ ចំនួន ៤,៨៨ លានដូស របស់ COVAX facility ។ ដូច្នេះ នៅចុងខែកុម្ភៈ វៀតណាម មានវ៉ាក់សាំង ចាក់ជូនពលរដ្ឋ ប្រមាណ​៥លាននាក់ដំណាក់កាលដំបូង ៕

...

រូបភាព៖ TTXVN phát

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print