គិតចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង១៨យប់ ថ្ងៃទី១៨ ខែកុម្ភៈ វៀតណាមរកឃើញករណីឆ្លងកូវីដ១៩ ចំនួន ១៨នាក់បន្ថែមទៀតនៅក្នុងសហគមន៍ខេត្តហាយយឿង។ ក្នុងចំណោមអ្នកឆ្លង មាន១៥នាក់ស្ថិតនៅក្នុងតំបន់ធ្វើចត្តាឡីស័ក ម្នាក់នៅតំបន់ដែលបិទ ម្នាក់ទៀត មានអការៈក្អក ក្តៅខ្លួន ទទួលបានការតាមដាន និងម្នាក់ទៀត ធ្វើតេស្តនៅមណ្ឌលសុខាភិបាល ។
ជាមួយគ្នានេះដែររដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាឲ្យបើកដំណើរការ មន្ទីរពេទ្យបណ្តោះអាសន្ន នៅក្នុង ទីក្រុង ជីលិញ នាថ្ងៃទី១៩ខែកុម្ភៈ ដើម្បីជួយរំលែកអ្នកជំងឺ នៅមន្ទីរពេទ្យ ពេញណែន។
គិតដល់វេលាម៉ោង ១៨ ថ្ងៃទី ១៨ខែកុម្ភៈ វៀតណាមមានអ្នកឆ្លងសរុប កើនឡើង១.៤៤៨នាក់ នៅក្នុងសហគមន៍ ចំណែកអ្នកឆ្លងចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី១៨ មានដល់ទៅ ៧៥៥នាក់ នៅក្នុងខេត្តក្រុមចំនួន១៣ ទូទាំងប្រទេស។ ដោយឡែកខេត្តហាយយឿងមានអ្នកឆ្លងដល់ទៅ៥៧២នាក់ ខេត្វ ហ្វាងនិញ៦០នាក់ ទីក្រុងហ៊ូជីមិញ ៣៦នាក់ រដ្ឋធានីហាណូយ៣៥នាក់ ខេត្តយ៉ាឡាយ ២៧នាក់ ខេត្តប៊ិញយឿង៦នាក់ ខេត្តបាក់និញ៥នាក់ និង៦ខេត្តទៀតមានអ្នកឆ្លង ១១នាក់ទៀត ។
ជាមួយគ្នានេះដែរ វ៉ាក់សាំងបង្កាកូវីដ ១៩ចំនួន ២០៤ ពាន់ដូសរបស់ក្រុមហ៊ុន AstraZeneca និងមកដល់វៀតណាមនៅថ្ងៃទី ២៨ខែកុម្ភៈឆ្នាំ២០២១។ តាមលិខិតបញ្ជាក់ លេខ1215/ QLD-KD ស្តីពីការទិញវ៉ាក់សាំង ប្រឆាំងកូវីដ ១៩ ដើម្បីប្រើប្រាស់ជាបន្ទាន់ ។ នៅក្នុងលិខិតបានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមហ៊ុនAstraZeneca វៀតណាម ត្រូវទទួលខុសត្រូវ ក្នុងការត្រួតពិនិត្យ កម្រិតសុវត្ថិភាព គុណភាព និងប្រើប្រាស់ចំគោលដៅ ប្រកបដោយប្រសិទ្ធភាព។
តាមគម្រោងនៅថ្ងៃទី ២៨ខែកុម្ភៈក៏មានវ៉ាក់សាំងកូវីដ ១៩ ចំនួន ៤,៨៨ លានដូស របស់ COVAX facility ។ ដូច្នេះ នៅចុងខែកុម្ភៈ វៀតណាម មានវ៉ាក់សាំង ចាក់ជូនពលរដ្ឋ ប្រមាណ៥លាននាក់ដំណាក់កាលដំបូង ៕
រូបភាព៖ TTXVN phát