សម្ដេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ)

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) នៅទីស្ដីការក្រសួងមហាផ្ទៃ។

ក្នុង​ឱកាស​នេះ​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានបង្ហាញការកត់សំគាល់ថា​ នៅឆ្នាំ២០២០កន្លងទៅ កម្ពុជា និងបណ្ដាប្រទេសផ្សេងទៀត សុទ្ធតែបានរងផលប៉ះពាល់ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ទន្ទឹមនឹងនេះការអនុវត្តន៍គោលដៅយុទ្ធសាស្ត្រនីមួយៗ នៃផែនការថ្នាក់ជាតិស្ដីពីអត្តសញ្ញាណកម្ម ក៏រងផលប៉ះពាល់ផងដែរ។

ជាមួយគ្នានេះ​ សម្ដេចក្រឡាហោម ស​ ខេង​ បានគូសបញ្ជាក់នូវកិច្ចការចម្បងមួយចំនួនដែលត្រូវខិតខំសម្រេចឱ្យបានក្នុងដំណាក់កាលនេះ និងបានដឹកនាំឯកឧត្តម អស់លោក ជាសមាជិកគណៈកម្មាធិការជាតិ ដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ពិនិត្យពិភាក្សាលើវឌ្ឍនភាព និងបញ្ហាប្រឈមមួយចំនួនទៀត ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print