អភិបាល​ខេត្តកំពង់ធំ រៀបចំពិធីបំពាក់កន្សែងជូនយុវជន ដើម្បីអបអរខួបទី៦៦ នៃកំណើតកាកបាទក្រហមកម្ពុជា (១៨កុម្ភៈ​ ១៩៥៥ – ១៨ កុម្ភៈ ២០២១)

ចែករំលែក៖

ខេត្តកំពង់ធំ៖ ដើម្បីអបអរខួបទី៦៦ នៃកំណើតកាកបាទក្រហមកម្ពុជា (១៨កុម្ភៈ​ ១៩៥៥ – ១៨ កុម្ភៈ ២០២១) សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២១ បានរៀបចំពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា ដែលមកពី៣វិទ្យាល័យ សរុបចំនួន១០៩នាក់ ស្រី៦០នាក់។

នាឱកាសនោះ លោក សុខ លូ ប្រធានគណៈកម្មាធការ សាខា បានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខដោយក្ដីស្រឡាញ់ និងនឹករលឹកបំផុតពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ គណៈអធិបតី ភ្ញៀវកិត្តិយស លោកគ្រូ អ្នកគ្រូ ទីប្រឹក្សាយុវជន ក៏ដូចជាយុវជនកាកបាទក្រហមកម្ពុជា ទាំងអស់ដែលមានវត្តមាននៅទីនេះ សូមមានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ កម្លាំងពលំមាំមួន សម្រាប់បំពេញសកម្មភាពការងារមនុស្សធម៌ និងការងារសង្គមបន្ដទៀត ។

ជាមួយគ្នានេះ លោកអភិបាល​ខេត្ត បានថ្លែងនូវការកោតសរសើរ នឹងលើកទឹកចិត្តឲ្យ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាសូមឲ្យយកចិត្តទុកដាក់ពង្រឹង និងពង្រីកបណ្ដាញយុវជន និងសកម្មភាពមនុស្សធម៌ កាកបាទក្រហមកម្ពុជាបន្ថែមទៀត ដូចភ្លៀងរលឹមចាប់តាំងពីពេលនេះទៅមុខ។

ស្ថិតក្នុងបរិយាកាសនេះដែរ លោក សុខ លូ​ ពាំនាំនូវអនុសាសន៍របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានរួមមាន៖

១/ បន្តរក្សាសាមគ្គីភាព ឲ្យបានជិតស្និទ្ធ រវាងគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ទីប្រឹក្សាយុវជន និងប្អូនៗយុវជន កក្រក ឲ្យបានកាន់តែរលូន។

២/ សូមប្អូនៗធ្វើជាសិស្ស និងយុវជនគំរូនៅក្នុងវិទ្យាល័យ និងសហគមន៍ ដើម្បីរួមចំណែកក្នុងការអូសទាញសិស្ស យុវជនដទៃទៀតឲ្យខិតខំរៀនសូត្រ និងធ្វើអំពើល្អឲ្យបានច្រើនសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។

៣/ សូមជៀសឲ្យឆ្ងាយនូវសកម្មភាពទាំងឡាយណាដែលបង្កឲ្យប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម តួយ៉ាងដូចជាការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង អំពើអបាយមុខ ទប់ស្កាត់នៃការរីករាលដាល និងឈានដល់ការ បញ្ចប់មេរោគអេដស៍ជំងឺអេដស៍…។

៤/ ធ្វើជាកូនល្អ សិស្សល្អ យុវជនល្អ និងពលរដ្ឋល្អ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិ។

៥/ បន្ដពង្រឹង និងពង្រីកបណ្ដាញយុវជន កក្រក ពីក្នុងចំណោមសិស្សានុសិស្ស នៅក្នុងគ្រឹះស្ថានសិក្សារបស់ខ្លួន ដើម្បីផ្ដល់ឱកាសឱ្យពួកគេចូលរួមការងារមនុស្សធម៌ ដូចភ្លៀង
រលឹម។

៦/ សូមយកចិត្តទុកដាក់ចំពោះសិស្សានុសិស្ស និងយុវជនកាកបាទក្រហមកម្ពុជា ដែលមានជីវភាពខ្វះខាត ហើយកំពុងសិក្សានៅក្នុងគ្រឹះស្ថានសិក្សារបស់ខ្លួនជាមុននិងកុមារកំព្រា ជនពិការ ចាស់ជរា នៅតាមសហគមន៍ជាក្រោយ។

៧/ បន្តលើកទឹកចិត្តដល់សមាជិកយុវជន កក្រក ដែលសកម្មនឹងការងារទៅតាមលទ្ធភាព ដើម្បីឱ្យពួកគេមានឆន្ទៈបន្ដសកម្មភាពមនុស្សធម៌នានាឱ្យបានកាន់តែច្រើនថែមទៀត។

៨/ ពង្រឹង និងពង្រីកនូវវប្បធម៌ចែករំលែកមិត្តអប់រំមិត្ត អ្នកចេះច្រើនបង្រៀនអ្នកចេះតិចអ្នកចេះតិចបង្រៀនអ្នកមិនចេះសោះ ទៅកាន់សិស្សានុសិស្ស មិត្តភក្តិ និងយុវជន កក្រក នៅក្នុងគ្រឹះស្ថានសិក្សា និងសហគមន៍នានា។

៩/ សូមបន្ដចែករំលែកនូវអំពើល្អរបស់ខ្លួនទៅកាន់មនុស្សជុំវិញ ដើម្បីរួមចំណែកលុបបំបាត់ការរើសអើង ការស្អប់ឆ្ពើមជនទីទ័លក្រ ភាពក្រីក្រក្នុងសង្គមជាតិយើង។

១០/ សូមចូលរួមផ្សព្វផ្សាយពីការការពារការរាតត្បាតនៃការឆ្លងជំងឺកូវីដ-១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print