ភ្នំពេញ, អាចម្ចាស់ account facebook ខាងលើ មានការពេញនិយមចំពោះការប្រើប្រាស់របស់ប្រេនៗ សុខចិត្តចំណាយពេលវេលា និងប្រាក់ក្នុងតម្លៃខ្ពស់ ដើម្បីទៅជាវផលិតផលម៉ាក LACOSTE ឱ្យទំនើប ទាន់សម័យ ។ ប៉ុន្តែត្រូវខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីទទួលបាននូវការស្វាគមន៍ពីបុគ្គលិកនៃក្រុមហ៊ុននេះ ថាគ្មានសីលធម៌ ចាត់ទុកអតិថិជន ជាមនុស្សដែលគ្មានតម្លៃទៅវិញ!
សូមបញ្ជាក់ថា, នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ ២០២១ មានម្ចាស់អាខោនហ្វេសប៊ុកមួយឈ្មោះថា(VL Smile) បានសរសេរបញ្ចេញនូវ ការមិនពេញចិត្តចំពោះបុគ្គលិកក្រុមហ៊ុន ក៏ដូចជាម្ចាស់ក្រុមហ៊ុននេះផ្ទាល់យ៉ាងដូច្នេះថា, “ខ្ញុំបញ្ចេញមតិចំពោះហាងប្រេននៅសុក្រខ្មែរមួយ ជំហានដំបូងដើរចូលទៅមិននិយាយរកភ្ញៀវមួយម៉ាត់ វាឃើញយើងជិះPassApp ទៅ មិនយាយរកក៏អត់ចុះ មើលមកភ្ញៀវដូចសំរាម វាគិតថាចូលទៅមិនទិញវាទេមើលទៅ យាយមិនចង់ហើបមាត់ ប៉ះខ្ញុំមិនសូវចេះទុកមុខប៉ុន្មានទេ ខ្ញុំថាបុគ្គលិកនឹងដល់ម៉ោងបាយមែន បានមិនសូវទទួលភ្ញៀវ វាមុខម៉ូវទៀត ម៉ូវរឹតតែថាទៀត មិចបុគ្គលិកនៅនឹងមើលមកភ្ញៀវនឹងមិច គេគ្មានសមត្ថភាព?
ឬក៏គេគ្មានឡានទំនើបចុះចូលទៅ ?
ហើយទង្វើធ្វើមកខ្ញុំទទួលយកមិនបាន វាយកអាវដែលយើងទិញនឹងមកបោកប្រាស់មុខភ្ញៀវចឹង សួរថាសមទេ?
ហើយវាបោកលុយទៀត យើងទិញហើយវាមិនអរគុណមួយម៉ាត់ !!!
សូមស៊ែអោយម្ចាស់ហាងបានឃើញផង យកលុយទៅទិញដោយក្ដីរីករាយ មិនយកលុយទៅទិញដោយក្ដៅក្រហាយចឹងទេ 🤬👎🏻។
បើទោះជាមានម្ចាស់ account ខាងលើ បានធ្វើការរិះគន់យ៉ាងធ្ងន់ទៅលើហាងលក់ផលិតផលប្រេននេះក៏ដោយ ប៉ុន្តែនៅរសៀលថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២១ អង្គភាព”នគរដ្រេហ្គន”មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេពីម្ចាស់ហាង ចង់ដឹងថាហេតុអ្វីក៏មានបុគ្គលិក ប្រភេទនេះ ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់អតិថិជន,… ដោយគ្មានលេខទូរស័ព្ទ។ ប៉ុន្តែនៅក្នុង comment គឺមានមតិជាច្រើនបានរិះគន់ ទៅលើខាងហាងនេះ ដោយអ្នកខ្លះសរសេរថា, ” ខ្ញុំធ្លាប់ជួបម្តងដែរខ្ញុំបានថាអោយដែរថាហាងប្រេនក្រពេីរហើយអ្នកលក់មួយៗមុខមិនរីកដូចក្រពើរទៀតថៅកែពូកែរើសបុគ្គលិកមែនមុខមិនរីកដូចក្រពើរហើយសួរមិនចង់ឆ្លើយ” …”មិនមែនមានតែហាងហ្នឹងមួយទេដែលមានបុគ្គលិកចរិកចឹង តែខ្ញុំអត់ផុស ព្រោះអីគិតថាបើបុគ្គលិកមិនចង់លក់ ខ្ញុំក៏មិនចង់ទិញដែរ “….”សម័យអីលូវគេមើលតែរូបរាងខាងក្រៅទេបើស្លៀកពាក់មិនស្អាតអ្នកលក់មិនថាយើងគ្មានលុយទិញវាហើយ”…”និយាយទៅដោយសារបុគ្គលិកមួយចំនួនចូលតាមខ្សែ ពេលសម្ភាសការងារអត់មានយកលក្ខណៈអ្នកដែលមានវីជ្ជាជីវៈលក់ពិត យកតែពួកមានសម្រស់ ដល់ពេលធ្វើការអ្នកមានសម្រស់មិនអាចឈ្នះ អ្នកមានបទពិសោធន៍ការងារទេ ជូនដល់ហាងដែលមានយីហោប្រេននៅស្រុកខ្មែរទាំងអស់🤓”!
និយាយរួមទៅគឺមាននៅក្នុងComment ដ៏ច្រើនលើសលុប សម្ដែងនូវការមិនពេញចិត្តចំពោះបុគ្គលិកខ្លះដែលគ្មានភាពទទួលខុសត្រូវ ហើយម្ចាស់ហាងអាចគ្មានគោលការណ៍ដឹកនាំ ដើម្បីលើកតម្លៃដល់អតិថិជន។
ជុំវិញបញ្ហាខាងលើនេះ អង្គភាព “នគរដ្រេហ្គន” និងរង់ចាំទទួលនូវការបកស្រាយណាមួយពីម្ចាស់ហាង ដើម្បីឲ្យអតិថិជនគាត់បានអស់ចិត្ត និងចាត់ទុកថាកន្លែងលក់លផិតផលប្រេនៗ ក៏ដូចជាទីតាំងដទៃផ្សេងទៀត បុគ្គលិកត្រូវមានសីលធម៌ ខណ:អតិថិជនរកលុយលំបាកហើយ មកទិញនៅហាងលំបាកចិត្តជាងការរកលុយទៅទៀតនោះ ៕
ដោយ, សិលា