អ្នកនាំពាក្យក្រសួងឯកភាពជាតិកូរ៉េខាងត្បូងបានបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងសេអ៊ូល នៅតែបន្តរក្សាគោលនយោបាយជួយដល់កូរ៉េខាងជើងក្នុងវិស័យមនុស្សធម៌ ស្បៀងអាហារ និងជីកសិកម្ម ដល់កូរ៉េខាងជើង បើទោះបីស្ថានភាពនយោបាយប្រទេសទាំងពីរនៅតែតានតឹងដាក់គ្នា។
នៅថ្ងៃទី ១៩ខែកុម្ភៈ ក្រសួងឯកភាពជាតិ កូរ៉េខាងត្បូង កំពុងតែពិភាក្សាស្តីពីវិធានការជួយដល់ កូរ៉េខាងជើង ទាំងស្បៀងអាហារ និងជីកសិកម្ម ក្រោយពេលប្រទេសនេះ ប្រឈមនិងកង្វះស្បៀងអាហារ ដោយសារតែគ្រោះធម្មជាតិ។
អ្នកនាំពាក្យក្រសួងឯកភាពជាតិ កូរ៉េខាងត្បូងលោកស្រី Lee Jong-joo បញ្ជាក់ថា ទីក្រុងសេអ៊ូលនៅតែរក្សគោលជំហផ្តល់ជំនួយមនុស្សធម៌ ជួយដល់កូរ៉េខាងជើង។ បច្ចុប្បន្នកូរ៉េខាងជើង ប្រឈមកង្វះស្បៀងអាហារយ៉ាងខ្លាំង ដោយគ្រោះធម្មជាតិ។ មួយវិញទៀត ការបិទព្រំដែន ទប់ស្កាត់ការឆ្លងកូវីដ ១៩ ធ្វើឲ្យស្ថានភាពនៅកូរ៉េខាងជើង កាន់តែអាក្រក់ថែមទៀត។
កន្លងមក រដ្ឋមន្ត្រីក្រសួងឯកភាពជាតិ លោកLee In-young បានបញ្ជាក់ថា កូរ៉េខាងជើង បានបដិសេធទទួល ជំនួយពីកូរ៉េខាងត្បូង ដោយខ្លាចកូវីដ ១៩ ឆ្លងតាមជំនួយទាំងនោះចូលទៅកាន់ទឹកដីកូរ៉េខាងជើង៕
រូបភាព៖ AFP/TTXVN