មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ថ្លែងអំណរគុណដល់សប្បុរសជន ដែលបានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងថវិកា ដល់កងកម្លាំងជួរមុខ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ: ជំនួសមុខឲ្យកងពលតូចថ្មើរជើងលេខ៥១ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគបាលជាតិ ,លោក អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងសប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងថវិកា ដល់កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ដែលកំពុងបំពេញភារកិច្ចទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ

លោកមេបញ្ជាការកងពល បានចាត់ទុកការជួយឧត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់កងកម្លាំងកងពលបំពេញជួរមុខនេះថា ជាស្តែងឲ្យឃើញនូវការយកចិត្តទុកដាក់ និងចូលរួមគិតគូពីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាប្រទេសជាតិទាំងមូល ចំពោះការឆ្លងរីករាលដាល នៃជំងឺដ៏កាចសាហាវនេះ ព្រមទាំងបានជួយសម្រួលដល់ការលំបាកខ្វះខាតមួយចំនួនផងដែរ ។ ជា សិល្បៈនៃការចែករំលែក រវាងសមរភូមិ និងសមូរភូមិក្រោយ និងបានជួលផ្តល់ទឹកចិត្តដល់កងកម្លាំង ដែលកំពុងប្រតិបត្តិការបំពេញភារកិច្ចជួរមុខ មិនគិតពីការលំបាកនឿយហត់ ដើម្បីទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ មិនឲ្យឆ្លងចូលទៅក្នុងសហគមន៍ និងរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ។

សូមបញ្ជាក់ថា នៅក្នុងស្ថានការណ៍ដែលប្រទេសកម្ពុជាយើងកំពុងគ្រប់គ្រងបានល្អប្រសើរ ក្នុងនាមកងកម្លាំងអន្តរាគមន៍របស់កងពលតូចថ្មើរជើងលេខ៥១ សហការជាមួយសមត្ថកិច្ចចម្រុះ ដើម្បីទប់ស្កាតការលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការរីករាលដាលចូលក្នុងសហគមន៍ គឺចាប់តាំងពីខែធ្នូ ឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print