រដ្ឋមន្រ្តីក្រសួងសុខាភិបាល សូមស្នើ ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ អញ្ជើញមកចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរ ពេទ្យមិត្តភាពខ្មែរ-សូវៀត

ចែករំលែក៖

ភ្នំពេញ, រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ លោក ម៉ម ប៊ុនហេង នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ សូមគោរពជូនសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីពី ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ។ យោងតាមការឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើរបាយការណ៍នៃកិច្ចប្រជុំក្រុមការងារអន្តរក្រសួងគ្រប់គ្រង ការអនុវត្តយុទ្ធសាស្ត្រ និងកិច្ចប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ-១៩ ស្តីពីការគ្រប់គ្រងការអនុវត្ត យុទ្ធសាស្ត្រ និងកិច្ចប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ-១៩ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំបាទមានកិត្តិយសសូមគោរពជម្រាបជូន សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា ដើម្បីបង្កភាពងាយស្រួលក្នុងការ ចាក់វាក់សាំងកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល នៃក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាលសូមស្នើ ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ អញ្ជើញមកចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរ ពេទ្យមិត្តភាពខ្មែរ-សូវៀត។ កងកម្លាំងនគរបាលនៅតាមវរៈការពារព្រំដែនគោក និងព្រំដែនទឹកនានា ត្រូវ ចាក់ជាមួយនឹងកងយោធពលខេមរភូមិន្ទនៅតាមព្រំដែន។ ដោយឡែក មន្ត្រីនគរបាលនៅតាមខេត្ត នឹងត្រូវ ចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមន្ទីរពេទ្យខេត្ត នៅពេលដែលវាក់សាំងចែកជូនដល់ខេត្ត។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី មេត្តាពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់។
សូម សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print