កម្លាំងសន្តិសុខទីក្រុងបាងកក ត្រៀមលក្ខណៈទប់ស្កាត់បាតុកម្ម ក្នុងពេលសភាបោះឆ្នោតផ្តល់ទំនុកចិត្តលើនាយករដ្ឋមន្ត្រី

ចែករំលែក៖

នៅចុងសប្តាហ៍នេះ ​អាចនឹងមានបាតុកម្មប្រឆាំងរដ្ឋាភិបាល ​ក្នុងពេលសភា បើកកិច្ចប្រជុំ​បោះឆ្នោតផ្តល់ទំនុកចិត្ត នាយករដ្ឋមន្ត្រី​​។ នៅពេលនេះ កម្លាំងប៉ូលិស​ប្រមាណ​ជាង ១ម៉ឺននាក់ បានដាក់ពង្រាយនៅទីក្រុងបាងកកដើម្បីគ្រប់គ្រងស្ថានភាព​។
សារព័ត៌មាន បាងកកប៉ុស្តិ៍​បានផ្សាយថា មានកម្លាំងប៉ូលិស​១២ពាន់នាក់ បានដាក់ពង្រាយទប់ស្កាត់ការធ្វើបាតុកម្ម​ ។ តាមប្រភពព័ត៌មាន នឹងមានក្រុមបាតុករប្រមូលផ្តុំគ្នាធ្វើបាតុកម្ម​នៅទីលានប្រជាធិបតេយ្យ និងនៅមុខរដ្ឋសភា ក្នុងទីក្រុងបាងកកប្រឆាំងនាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា។
កន្លងមក គណនីហ្វេសប៊ុក មានឈ្មោះ”Mob Fest”បានផ្សព្វផ្សាយសារអំពាវនាវឲ្យចូលរួមធ្វើបាតុកម្មមុខវិមានរដ្ឋសភាថៃ​។ ហ្វេសប៊ុកខាងលើ បានផ្សាយថា យើងនឹងតាមដានការជជែក អនឡានក្នុងកិច្ចប្រជុំរដ្ឋសភា ដែលផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ជាតិ។ យើងនាំគ្នាប្រឆាំងរដ្ឋាភិបាលបច្ចុប្បន្ន។នៅក្នុងការជជែកដេញដោលកាលពីថ្ងៃទី១៦ខែកុម្ភៈ នាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា បានក្លាយជាគោលដៅ វាយប្រហារ ពីមហាជន ក្នុងដំណាក់កាលនៃការឆ្លងកូវីដ ១៩​។ កិច្ចប្រជុំសភា កើតឡើង ក្នុងពេលសេដ្ឋកិច្ចថៃ នៅក្នុងឆ្នាំ​២០២០ ធ្លាក់ចុះក្រោម ០ ដល់ទៅ -៦%។ វិស័យនាំចេញ និងទេសចរណ៍ របស់ប្រទេសនេះ រងផលប៉ះពាល់យ៉ាងខ្លាំង ។
តំណាងរាស្ត្រ នឹងបោះឆ្នោត ផ្តល់ទំនុកចិត្ត ទៅលើនាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា និងរដ្ឋមន្ត្រីចំនួន ៩រូប នៅថ្ងៃទី​២០ ខែកុម្ភៈ ។ ការបោះឆ្នោតនោះកើតឡើងចំពេលដែលក្រុមប្រឆាំងរដ្ឋាភិបាលថៃ កើតឡើងនៅគ្រប់ទិសទី​។
ប្រសិនបើការបោះឆ្នោត លោកប្រាយុទ្ធ បាត់បង់ទំនុកចិត្តពីតំណាងរាស្ត្រ ស្ថានភាពនយោបាយនៅថៃ នឹងធ្លាក់នៅក្នុងស្ថានភាពអាក្រក់ ។ ប៉ុន្តែក្រុមអ្នកវិភាគបានលើកឡើងថា លោក ប្រាយុទ្ធនឹងទទួលបានការគាំទ្រផ្តល់ទំនុកចិត្តខ្ពស់ក្នុងការបោះឆ្នោតនោះ៕ ដោយ៖ធីរីណា

...

រូបភាព៖Bangkok poste

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print