វៀតណាម អ្នកឆ្លងកូវីដ ១៩ ជាង ៨៣%​​មិនបញ្ចេញអការៈ

ចែករំលែក៖

នៅល្ងាចថ្ងៃទី​១៩ខែកុម្ភៈ ​រដ្ឋលេខាធិការក្រសួងសុខាភិបាលវៀតណាម លោក ង្វៀង ត្រឿងសឺង និងក្រុមអ្នកជំនាញបានជួបប្រជុំស្តីពី ករណីឆ្លងកូវីដ​១៩ នៅក្នុងប្រទេសនេះ ។

មកដល់ថ្ងៃទី ១៩ខែកុម្ភៈ វៀតណាម មានអ្នកជំងឺកូវីដ ១៩ ចំនួន​៧១៤នាក់កំពុងព្យាបាលនៅទូទាំងប្រទេស ។ ក្នុងចំណោមនោះមាន ដល់ទៅ ៨៣,៣%មិនបញ្ចេញអការៈធ្ងន់នោះឡើយ។ ជាមួយគ្នានោះមាន ១៤,២%មានអការៈតិចតួច​ដូចជាក្តៅខ្លួន​ជាដើម។ ក្នុងចំណោមអ្នកជំងឺជាង៧០០នាក់ មានតែ​១៥នាក់ប៉ុណ្ណោះធ្លាក់ក្នុងសភាពធ្ងន់ត្រូវប្រើម៉ាស៊ីនជួយដកដង្ហើម។
ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបន្តរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ក្នុងស្រុក ចំនួន ១៥ករណីទៀត គឺនៅក្នុងខេត្តហាយយឿងទាំងអស់។ ករណីឆ្លងថ្មីៗខាងលើទាំងអស់ត្រូវបានរាយការណ៍ចេញពីខេត្តហាយយឿង ភាគខាងជើងប្រទេសជាតំបន់ ឆ្លងរាលដាលខ្លាំងបំផុត តាំងពីថ្ងៃទី ២៧ខែមករាមក​។
រហូតមកទល់ពេលនេះ ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ២,៣៦២ករណី ក្នុងនោះមានអ្នកស្លាប់ ៣៥នាក់ និងអ្នកជាសះស្បើយ ១,៦២៧នាក់៕ ដោយ៖ធីរីណា

...

រូបភាព៖baochinhphu.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print