រថយន្តដឹកសត្វកណ្ដុរ​បេីកលឿនដាច់ហ្វ្រាំងបុករះម៉ូតូ១ គ្រឿងនិងរថយន្ត២គ្រឿង​ ធ្វេីឲ្យរបួសស្រាលម្នាក់

ចែករំលែក៖

​ ភ្នំពេញ ៖​ រថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកសត្វកណ្ដុរមួយគ្រឿង​បានដាច់ហ្វ្រាំងបុករះម៉ូតូ១គ្រឿងនិងរថយន្ត២គ្រឿងទៀត​ បណ្ដាលឲ្យអ្នកជិះម៉ូតូម្នាក់រងរបួសស្រាល បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៥ និង១៥នាទីល្ងាចថ្ងៃទី១៩​ ខែកុម្ភៈ​ ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចស្តុបមុខវត្តចាក់អង្រែក្រោម​ តាមបណ្ដោយផ្លូវជាតិលេខ២​ កែងនិងផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងភូមិទួលរកា​ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

​ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ខាងលេីបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកកូរ៉ូឡា​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ 2B-6226 បើកបរតាមបណ្តោយផ្លូវបេតុង៣០ម៉ែត្រក្នុងទិសដៅពីលិចទៅកើត ស្រាប់តែមកដល់ចំណុចកើតហេតុក៏មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ​ ពណ៌សពាក់ស្លាកលេខ កំពង់ចាម 3A-9040ដឹកសត្វកណ្ដុរបើកមកពីក្រោយ​លឿនជាន់ហ្វាំងមិនស៊ីក៏ជ្រុលទៅបុករថយន្តកូរ៉ូឡា ពីក្រោយចំហៀងខាងស្ដាំបណ្ដាលឱ្យបាក់កញ្ចក់មើលក្រោយ​ ពេលនោះរថយន្តបង្កមិនទាន់អស់ល្បឿនក៏បានជ្រុលទៅបុករថយន្តម៉ាកនីសាន់និងម៉ូតូមួយហុងដាឌ្រីមសង់មួយគ្រឿងទៀតដែរឈប់រង់ចាំស្តុបបណ្ដាលឲ្យអ្នកជិះម៉ូតូរងរបួសស្រាល និងរថយន្តរងការខូចខាតមួយចំហៀងមុខផ្នែកខាងឆ្វេងផងដែរ​ ។

​ តាមសម្ដីអ្នកបើកបររថយន្តម៉ាកហីយ៉ាន់ដាយដឹកសត្វកណ្ដុរ បានប្រាប់សមត្ថកិច្ចថា​ ខ្លួនបានបើករថយន្ដដឹកសត្វកណ្ដុរពីខេត្តកំពង់ធំទៅចូលទៅប្រទេសវៀតណាមតាមច្រកជ្រៃធំ ស្រាប់តែបើកសុខមកដល់ចំណុចកើតហេតុជាន់ហ្វាំងមិនស៊ីក៏ជ្រុលទៅបុករថយន្តកូរ៉ូឡានិងរថយន្តម៉ាកហុីយ៉ានដាយរួមហ្នឹងម៉ូតូតែម្ដងទៅ ។

​ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុនិងបានរាយការណ៍មកសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យចុះទៅគូសវាសយករថយន្តទាំងសងខាងមកដាក់អែបគៀនដើម្បីកុំឱ្យមានការកកស្ទះចរាចរណ៍នៅលើដងផ្លូវ រួចក៏ឲ្យភាគីខាងរថយន្តនិងម៉ូតូចចារគ្នា ពេលនោះរថយន្តដឹកសត្វកណ្ដុរក៏ព្រមសងសំណងទៅខាងម៉ូតូចំនួន 50 ដុល្លារ ចំណែករថយន្ត២គ្រឿងទៀតដោយសារតែរកការខូចខាតច្រើនចរចាគ្នាមិនត្រូវ សមត្ថកិច្ចចរាចរណ៍ខណ្ឌមានជ័យក៏បានប្រគល់រថយន្តទាំង៣គ្រឿង រួមនិងអ្នកបើកបររថយន្តទៅឲ្យកម្លាំងសមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕​

...

ដោយ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print