ក្រសួងអប់រំ, រឹតបន្តឹងការអនុវត្តវិធានការសុវត្ថិភាពសុខភាពសិក្សានៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ, នៅរសៀលថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡា បានចេញ សេចក្តីជូនដំណឹង ស្តីពី ការរឹតបន្តឹងការអនុវត្តវិធានការសុវត្ថិភាពសុខភាពសិក្សា នៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន នៅរាជធានីភ្នំពេញ។

ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ក្រសួងអប់រំ យុវជន និងកីឡាសូមស្នើគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន រឹតបន្ដឹងការ អនុវត្តវិធានការសុវត្ថិភាពសុខភាពសិក្សា និងវិធានការ “៣ការពារ និង៣កុំ” ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ៖
១. រឹតបន្តឹងការអនុវត្តឱ្យបានយ៉ាងម៉ឺងមាត់នូវ គោលការណ៍ប្រតិបត្តិស្តង់ដា (SO) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សារឡើងវិញក្នុងបរិបទនៃជំងឺកូវីដ-១៩ របស់ក្រសួងអប់រំ យុវជន និងកីឡាចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០២០។

២. ផ្អាកការជួបជុំ និងសកម្មភាពកីឡា ដែលមានអ្នកចូលរួមលើសពី ២០ នាក់។
៣. គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចអំពីវត្តមាននៃ ការជួបប្រាស្រ័យទាក់ទងជាមួយបុគ្គល ដែលបានប៉ះពាល់ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ។
៤. គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវបូកសរុបរបាយការណ៍ស្តីពីចំនួនបុគ្គលិកអប់រំ ដែលសង្ស័យថា មានទំនាក់ទំនងនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។
៥. បុគ្គលិកអប់រំដែលមានការប៉ះពាល់ ត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរអប់រំតាមឋានានុក្រម និងអនុវត្តវិធានចត្តាឡីស័កឱ្យបានត្រឹមត្រូវបំផុត។

សេចក្តីដូចបានជម្រាបជូនខាងលើ សូម មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ត្រូវផ្សព្វផ្សាយឱ្យបាន ទូលំទូលាយដល់គ្រប់ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលខណ្ឌ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាគ្រប់កម្រិត បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប និងសូមចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print