រដ្ឋបាលរាជធានីភំ្នពេញបានចែកម៉ាស់ដល់រដ្ឋបាលខណ្ឌទាំង១៤ និងផ្សាររដ្ឋជុំវិញរាជធានីភំ្នពេញ ដោយរដ្ឋបាលខណ្ឌនីមួយៗទទួលបាន ១០.០០០ម៉ាស់ និងផ្សាររដ្ឋនីមួយៗទទួលបាន ៤.៥០០ម៉ាស់

ចែករំលែក៖

ភ្នំពេញ, បន្ទាប់ពីបញ្ចាប់កិច្ចប្រជុំពិភាក្សាស្ដីពីការអនុវត្តប្រព័ន្ធបចេ្ចកវិទ្យា ” QR Code ទប់ស្កាត់ជំងឺកូវីដ១៩ ” រវាងសាលារាជធានីភ្នំពេញ, និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត , លោកអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង រួចមក រដ្ឋបាលរាជធានីភំ្នពេញបានចែកម៉ាស់ដល់រដ្ឋបាលខណ្ឌទាំង១៤ និងផ្សាររដ្ឋជុំវិញរាជធានីភំ្នពេញ ដោយរដ្ឋបាលខណ្ឌនីមួយៗទទួលបាន ១០.០០០ម៉ាស់ និងផ្សាររដ្ឋនីមួយៗទទួលបាន ៤.៥០០ម៉ាស់។

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានបញ្ជាក់ឲ្យដឹងថា, បន្ទាប់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា QR Code Òទប់ស្កាត់កូវីដ-១៩ Stop CovidÓ ទូទាំងប្រទេស នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា QR Code Òទប់ស្កាត់កូវីដ-១៩ Stop CovidÓ ជូនរដ្ឋបាលខណ្ឌទាំង១៤ មន្ទីរ-អង្គភាពចំណុះរដ្ឋបាលរាជធានីភ្នំពេញ អាជីវករគ្រប់គ្រងផ្សារ ដើម្បីផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយ និងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។ តាមរយៈប្រព័ន្ធនេះ ប្រជាពលរដ្ឋអាចស្កេននៅពេលចូលទីតាំងដែលអញ្ជើញទៅដល់ ហើយអាចទទួលបានដំណឹងឆាប់រហ័ស ប្រសិនបើទីតាំងនោះ មានករណីឆ្លងជំងឺ។ លោក លោកស្រី អភិបាលខណ្ឌទាំងអស់ស្វាគមន៍ គាំទ្រ និងបេជ្ញាជំរុញអាជីវកម្មក្នុងខណ្ឌទាំងអស់ឱ្យប្រើប្រាស់ប្រព័ន្ធនេះ។ គិតត្រឹមរសៀលនេះ មានគ្រឹះស្ថានសាធារណៈនិងឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និងរោងចក្រ ជាដើម ចំនួនជាង ៣០០០ បានចុះឈ្មោះបង្កើត QR Code សម្រាប់ប្រើប្រាស់៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print