ភ្នំពេញៈ កំលាំងល្បាតប៉ុស្តិ៍ឫស្សីកែវបង្រ្កាបមុខសញ្ញាលួច ឃាត់បានជនសង្ស័យម្នាក់នាំយក មកកាន់ប៉ុស្តិ៍ឫស្សីកែវ។ ចំណែកបក្ខពួកគេម្នាក់ទៀតបានរត់គេចខ្លួនបាត់ ។
ហេតុការណ៍នេះនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១១,៣០នាទីថ្ងៃនៅចំណុចផ្លូវ បេតុង ក្រុមទី៥ ភូមិសាមគី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានបញ្ជាក់ថា,ជនសង្ស័យ មានឈ្មោះ សុះ អារីហ្វីន ហៅ ខ្មៅ ភេទ ប្រុស អាយុ ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវ រថភ្លើង ភូមិបាក់ទូក សង្កាត់ ទួលសង្កែ១ ខណ្ឌឫស្សីកែវ ភ្នំពេញ (មានសារធាតុញៀន)។
និងឈ្មោះ ម៉ូម ភេទ ប្រុស មិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់)។
ជនរងគ្រោះ ឈ្មោះ ហួន សុខលឿន ភេទ ស្រី អាយុ ៤១ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅ ផ្ទះ១៣៩០ ផ្លូវជាតិលេខ៥ ក្រុមទី៣ ភូមិ ឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ភ្នំពេញ។
សមត្ថកិច្ចបានបញ្ជាក់ថា, សំភារ:ចាប់យករួមមាន៖
១ -ម៉ូតូ០១គ្រឿង ម៉ាក់C១២៥ ពណ៌ខ្មៅ សេរី២០១៩ ពាក់ស្លាកលេខ កំពត1O- ៨២៤៥
២ -ទូរស័ព្ទដៃ០១គ្រឿង ម៉ាក់OPPO S៩ ពណ៌ស្វាយ។
លោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា , នៅមុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាក SCOOPY ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 1BQ_១៥២៣ ជិះគ្នា០៣នាក់ត្រឡប់មកពីផ្សារសាំហាន់ទៅផ្ទះ ជិះដល់ច្រកចូលភូមិសាមគ្គី បូរីមហាសេដ្ឋី ស្រាប់តែឃើញជនសង្ស័យជិះម៉ូតូម៉ាក C១២៥ពណ៌ខ្មៅ សេរី២០១៩ ពាក់ស្លាកលេខ កំពត1O-៨២៤៥ ជិះគ្នា០២នាក់បានធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់ រងគ្រោះតែម្តង ស្របពេលកំលាំងសមត្ថកិច្ចល្បាតជួយអន្តរាគមន៍ឃាត់បានជនសង្ស័យម្នាក់នាំមកកាន់ប៉ុស្តិ៍។
ចំណែកបក្ខពួកគេម្នាក់ទៀតឈ្មោះ ម៉ូម បានរត់គេចខ្លួនចូលលូបាត់តែម្តង។
នៅចំពោះមុខកំលាំងជំនាញខណ្ឌ ប៉ុស្តិ៍ កំពុងធ្វើការសាកសួរយកចំលើយកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធី និងកំពុងបន្តធ្វើការស្រាវជ្រាវតាមចាប់បក្ខពួកដែលនៅសេសសល់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ ដោយឡែកចំពោះសំភារះបានប្រគល់ជូនជនរងគ្រោះវិញ ៕
ដោយ, ស រស្មី