ភ្នំពេញ, នៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងទេសចរណ៍ សូមជម្រាបជូន លោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ជ្រាបថា ដើម្បីបន្តយ៉ាងសកម្មក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺក្ខវឹង១៩ (COViD-19) ពិសេស ) ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មូលដ្ឋានអាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្គាឌិន ត្រូវបន្តរក្សាការបិទផ្អាកសកម្មភាពអាជីវកម្ម ឱ្យបានម៉ឺងម៉ាត់ ខ្ជាប់ខ្លួនជាប្រចាំរហូតដល់មានការសម្រេច និងជូនដំណឹង ជាថ្មី។
អាស្រ័យហេតុនេះសូម ៊លោក លោកស្រីអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ត្រូវបន្តជំរុញការបិទ និងត្រួតពិនិត្យមូលដ្ឋានអាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្តូតែក និងបៀរហ្គាឌិន) ឱ្យបានម៉ឺងមាត់ ជាប្រចាំ ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាព៕
...
ដោយ, សិលា