នារីក្មេងៗជាជនជាតិវៀតណាម៥នាក់ លក់កាហ្វេបម្រើសេវាផ្លូវភេទ សមត្ថកិច្ចចាប់បញ្ជូនទៅស្រុកវិញ

ចែករំលែក៖

ខេត្តរតនគិរី៖ នារីក្មេងៗជាជនជាតិវៀតណាមចំនួន៥នាក់ត្រូវនគរបាលអន្តប្រវេសន៍បញ្ជូនទៅប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយសារនារីទាំង៥នាក់នេះមកលក់កាហ្វេហើយបម្រើសេវាផ្លូវភេទទៀត។

បើតាមមន្ត្រីនគរបាលអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីប្រាប់ឲ្យដឹងថានារីក្មេងៗជាជនជាតិវៀតណាមទាំង៥នាក់ខាងលើនោះមកបម្រើការងារក្នុងហាងកាហ្វេនៅទីរួមស្រុកអូរយ៉ាដាវ ស្នាក់នៅគ្មានវីសា និងប័ណ្ណសំគាល់ការងារ ហើយក៏ប្រកបមុខរបរសេវាផ្លូវភេទផងដែរទើបនគរបាលអន្តោប្រវេសន៍បញ្ជូនទៅប្រទេសវៀតណាមវិញ។ រីឯម្ចាស់ហាងកាហ្វេជនជាតិវៀតណាមឈ្មោះ ង្វៀន ធីថាញ់ម៉ាយ មានលិខិតអនុញ្ញាតិប្រកអាជីវកម្មសេវាកម្ម ពាណិជ្ជកម្ម ចុះហត្ថលេខាដោយលោកភួ ធាឡុំ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តរតនគិរីកាលពិថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅ។

ក្រៅពីហាងកាហ្វេបង្កប់សេវាផ្លូវភេទមានម្ចាស់ហាងឈ្មោះង្វៀន ធីថាញ់ម៉ាយនេះ នៅទីរួមស្រុកអូរយ៉ាដាវគេសង្កេតឃើញមានហាងកាហ្វេបង្កប់សេវាផ្លូវភេទ៤-៥កន្លែងផ្សេងទៀត ដែលមានស្ត្រីជនជាតិវៀតណាមក្មេងៗកំពុងបម្រើសេវាផ្លូវភេទ ប៉ុន្តែមិនទាន់បង្ក្រាប។

ដោយឡែកនៅទីរួមស្រុកបរកែវ២-៣កន្លែង និងនៅទីរួមស្រុកកូនមុំ១កន្លែងផងដែរគឺជួលផ្ទះលោកភោគ បូរិទ្ធ អធិការស្រុកកូនមុំធ្វើខ្នងបង្អែក ហាងកាហ្វេខាងលើនេះលក់កាហ្វេបង្កប់សេវាផ្លូវភេទគ្រប់ៗហាងតែម្តង។ នេះហើយជាមុខរបររបស់ជនជាតិវៀតណាមដែលប្រកបរមុខរបរអាជីវកម្មយកឡេះលក់កាហ្វេតែប៉ុណ្ណោះ តែធាតុពិតបម្រើផ្លូវភេទច្រើនជាង។

សកម្មភាពបើកហាងកាហ្វេបង្កប់សេវាផ្លូវនៅខេត្តរតនគិរីនេះ ដែលប្រជាពលរដ្ឋសំណូមពរឲ្យសមត្ថកិច្ចជំនាញ និងស្ថាប័នពាក់ព័ន្ធថ្នាក់លើមេត្តាចុះបង្ក្រាបព្រោះវាប៉ះពាល់ដល់វប្បធម៌ប្រពៃណី និងសេចក្តីថ្លៃថ្លូររបស់ស្ត្រីខ្មែរ៕

20160228192558

20160228192556

20160228192557

20160228192559

20160228192600

...

ដោយ៖ វុទ្ធ ឦសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print