សម្តេចអគ្គមហាពញាចក្រី‬ ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក ហូអាន ដេ ហេហ្សូស ហីដាល់ហ្គូ ហ្គាតូ ប៉េ រ៉េស (HE. Mr. Juan de Jesús Hidalgo-Gato Péres )ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋគុយបា ប្រចំាព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង៩:០០នាទីព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ សម្តេចអគ្គមហាពញាចក្រី‬ ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក ហូអាន ដេ ហេហ្សូស ហីដាល់ហ្គូ ហ្គាតូ ប៉េ រ៉េស (HE. Mr. Juan de Jesús Hidalgo-Gato Péres )ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋគុយបា ប្រចំាព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា។

សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភា បានស្វាគមន៍ចំពោះ លោកឯកអគ្គរដ្ឋទូត ដែលបានឆ្លៀតឱកាសមកសម្តែងការគួរសម ខណៈដែលឯកឧត្តម ត្រូវបានរដ្ឋាភិបាល នៃសាធារណរដ្ឋគុយបា ផ្តល់សេចក្តីទុកចិត្តតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោក ឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណដល់សម្តេចប្រធាន ដែលបានផ្តល់កិត្តិយសដល់ឯកឧត្តម បានចូលជួបសម្តែងការគួរសម ហើយក៏បានប្តេជ្ញាបន្តធ្វើការពង្រីងនិងពង្រីកទំនាក់ទំនង កម្ពុជា-គុយបា ឲ្យកាន់តែប្រសើរឡើងថែមទៀត។ សាធារណរដ្ឋគុយបា ក៏បានអរគុណដល់រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែជួយគាំទ្រគុយបា នៅគ្រប់កាលៈទេសៈ។

ជាការឆ្លើយតប សម្តេចប្រធាន សូមអរគុណសាធារណរដ្ឋគុយបា ដែលបានជួយបណ្តុះបណ្តាលធនធានមនុស្ស ដល់កម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា នូវជំនាញ ពីគុយបា ដូចជាវិស័យ កសិកម្ម វេជ្ជសាស្រ្ត និងវិស័យផ្សេងៗទៀត៕

12800304_573349272838552_2617741035940232067_n

12804864_573349279505218_7351012941044504683_n

12799282_573349269505219_401449935653876008_n

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print