ឃាត់ខ្លួនជនសង្ស័យ២នាក់មានដាវសាំម៉ូរ៉ៃនិងបំពង់ទីបដែក

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៦នាក់ត្រូវបានកម្លាំងល្បាតពោធិ៍សែនជ័យធ្វើការឃាត់ខ្លួនដកហូតដាវសាំម៉ូរ៉ៃ បំពង់ទីបនិងម៉ូតូ២គ្រឿង យកមកធ្វើការសួរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២រំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ តាមបណ្តោយផ្លូវបេតុងក្បែររោងលក់ទឹកត្នោតជូរ ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

តាមសម្តីរបស់កម្លាំងល្បាតខណ្ឌពោធិសែនជ័យម្នាក់បានអោយដឹងថា ដំបូងរូបលោកបានជិះល្បាតក្នុងមូលដ្ឋានដូចសព្វដង ដែលមានគ្នា៦នាក់៣ម៉ូតូ ពេលដែលជិះដល់ម្តុំលក់ទឹកត្នោតជូរក៏ប្រទះឃើញជនសង្ស័យឈរផ្តុំគ្នាក្នុងទីងងឹត ដែលម្តុំនោះឧស្សាហ៍មានរឿងកាប់ប្លន់ម៉ូតូណាស់ គ្រាន់តែជនសង្ស័យឃើញកម្លាំងល្បាតយើងចូលទៅក៏នាំគ្នាជិះម៉ូតូរត់បែកផ្លូវគ្នា ធ្វើអោយកម្លាំងល្បាតយើងបំបែកគ្នាតាមចាប់បានជនសង្ស័យ២នាក់ម៉ូតូមួយគ្រឿងម៉ាក់ហុងដាឌ្រីម ស៊េរីឆ្នាំ២០១១ ពណ៍ខ្មៅ ពាក់ស្លាក់លេខតាកែវ 1F-0927 រួមទាំងដាវសាំម៉ូរ៉ៃចំនួន១ បំពងទីបដែក៣ដើមផងដែរ ។

ក្រោយពេលចាប់ឃាត់ខ្លួន ជនសង្ស័យទាំង២ រួមទាំងវត្ថុតាំងនិងម៉ូតូ ត្រូវបានកម្លាំងល្បាតខណ្ឌនាំទៅសាកសួរនៅអធិកាដ្ឋានដើម្បី ដោះស្រាយនៅពេលក្រោយ៕

image1

image3

image2

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print