ភ្នំពេញ៖ សហព័ន្ធតេក្វាន់ដូ WTFកម្ពុជា បានបើកវគ្គបំប៉ន់បច្ចេកទេសបន្ថែមដល់គ្រូបង្វឹក និងគ្រូបង្គោល ដើម្បីជំរុញសមត្ថភាពឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់គ្រូបង្វឹកប្រមាណជិត១០០នាក់ នៅក្នុងអាគារប៊ូយ៉ុង នៃពហុកីឡាដ្ឋានជាតិកាលពីព្រឹកថ្ងៃសៅរ៍ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅ ។
លោក សំសុខយី គ្រូតេក្វាន់ដូWTF ទើបតែទទួលបានសញ្ញាប័ត្រតេក្វាន់ដូWTFពីប្រទេសកូរ៉េខាងតកប្បូងថ្មីៗ និងជាអនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហឺនកីឡា ដែលបានមកចូលរួម ក្នុងសិក្ខាសាលាស្តីពីវគ្គបំប៉នបច្ចេកទេសគ្រូបង្គោលតេក្វាន់ដូWTFថា សម្រាប់វគ្គបណ្តុះបណ្តាលនេះ គឺជាដំណាក់កាលទី៣ហើយ ដែលសហព័ន្ធតេក្វាន់ដូWTFកម្ពុជាក្នុងការជំរុញនិងអភិវឌ្ឍន៏កម្រិតបច្ចេកទេសគ្រូតេក្វាន់ដូWTF ម្នាក់ៗឆ្ពោះទៅកាន់ព្រឹត្តិការណ៏ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ។
ដើម្បីត្រៀមខ្លួនឲ្យបានល្អក្នុងនាមយើង ជាម្ចាស់ផ្ទះ សហព័ន្ធបានគិតគូយ៉ាងច្បាស់ជាមួយនិងក្រសួងអប់រំយុវជននិងកីឡា ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាលកម្ពុជាបានប្រគល់តួនាទី ឲ្យរួមហសការជាមួយគណៈកម្មាធិកាសរជាតិអូឡាំពិកកម្ពុជា ទើបអាច គ្រប់គ្រង់លើការងារកីឡានេះដំណើរការទៅបានរលួនប្រកបដោយការទទួលខុសត្រូវខ្ពស់និងជោគជ័យ ។
ដោយឡែក លោក ឆយ យ៉ុងស៊ុក ដែលគ្រូឧទ្ទេសនៅក្នុងសិក្ខាសាលា បានបញ្ជាក់ថា នេះជាសិក្ខាសាលាមួយដែលមានសារៈសំខាន់ ដោយគ្រូៗមកចូលរួមទាំងអស់ និងទទួលបាននូវចំណេះដឹងថ្មីៗ និងបច្ចេកទេសថ្មីៗដែលជាការវិវត្តទៅមុខរបស់សហព័ន្ធតេក្វាន់ដូអន្តរជាតិ ។ នេះជាការពង្រឹងនិងពង្រីកចំណេះដឹងមន្ថែមទៀត ដល់គ្រូៗអោយទទួលបាននូវបច្ចេកទេសថ្មីស្របទៅនិងការវិវត្តរបស់សហព័ន្ធតេក្វាន់ដូអន្តរជាតិ ពសេសបំផុតនោះ ជម្រុញធនធានមនុស្សឆ្ពោះទៅកាន់ស៊ីហ្គេម ឆ្នាំ២០១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោក ហែម សំណាង អនុប្រធាន សហព័ន្ធកីឡាតេក្វាន់ដូកម្ពុជា បានប្រាប់ឲ្យដឹងថា សិក្ខាសាលាមួយបានបង្កើតឡើងក្នុងគោលបំណងចង់បង្កើននូវធនធានមនុស្ស និងបន្ថែមនូវសមត្ថភាពធនធានមនុស្សដែលសហព័ន្ធមានពីមុន ដើម្បីឆ្លើយតបទៅនិងស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ។
អនុប្រធានសហព័ន្ធរូបនោះបានបន្តថា ចាប់ពីពេលនេះតទៅទាំងធនធានមនុស្ស និងបច្ចេកទេសរបស់សហព័ន្ធតេក្វាន់ដូWTFកម្ពុជា ត្រូវតែពង្រឹង និងបង្កើនសមត្ថភាពរបស់គ្រូ ទាំងគ្រូធំ ក៏ដូចជាគ្រូបង្គោល និងចៅក្រម អាជ្ញាកណ្តាលថ្នាក់ជាតិ ពិសេស ការផ្លាស់ប្តូរវិន័យនៃការប្រកួតរបស់សហព័ន្ធតេក្វាន់ដូអន្តរជាតិ ដែលតម្រូវការចាំបាច់សហព័ន្ធតេក្វាន់ដូWTFកម្ពុជាត្រូវតែធ្វើការអភិវឌ្ឃខ្លួនឲ្យទាន់សភាពការណ៏ជាក់ស្តែងនៃការប្រែប្រួលរបស់សហព័ន្ធអន្តរជាតិ ៕