ក្រោយជោគជ័យលើការរត់សប្បុរសធម៌ សាយ នឹងធ្វើបេសកកម្មថ្មី ក្នុងការថែរក្សាការពារវប្បធម៌ជាតិ

ចែករំលែក៖

ភ្នំពេញ៖ បេសកម្មដ៏ធំសម្បើមគឺកម្មវិធីរត់ដើម្បីសប្បុរសធម៌ ជុំវិញប្រទេសកម្ពុជា ដើម្បីរៃអង្គាសថវិកាសម្រាប់ជួយដល់មន្ទីរពេទ្យកុមារអង្គររបស់លោក សាយ ដែលមានឈ្មោះដើមថា អួន បឋម បានបញ្ចប់ទៅដោយជោគជ័យ។ ថ្មីៗនេះលោកបានបង្ហើបពីការត្រៀមធ្វើបេសកកម្មថ្មីមួយទៀតហើយ ដើម្បីបំផុសស្មារតីយុវជនគ្រប់រូប ឲ្យចេះស្រលាញ់ និងថែរក្សាវប្បធម៌ជាតិ។

សាយ រៀបរាប់ដោយសំណេរដូច្នេះថា«ការស្រលាញ់វប្បធម៌ មិនមែនស្រលាញ់គ្រាន់តែនិយាយឲ្យរួចពីមាត់នោះទេ ការរក្សាវប្បធម៌ក៏មិនមែនគ្រាន់តែរក្សានៅតែក្នុងចិត្តនោះដែរ គឺត្រូវបង្ហាញការគោរព ការស្រលាញ់ ដោយការអនុវត្ត ការបង្ហាញការចូលរួមគាំទ្រ ការលើកតម្កើងវប្បធម៌ជាតិរបស់ខ្លួន ការជួយផ្សព្វផ្សាយ និងការថែរក្សានូវវប្បធម៌ជាតិ ឲ្យបានគង់វង្សស្គាល់ដល់យុវជនជំនាន់ក្រោយដោយមោទកភាព»។ជាមួយគ្នានោះ សិល្បករដែលទទួលបានការគោរព ស្រឡាញ់ និងចូលចិត្តខ្លាំងពីសំណាក់មហាជនតាមរយៈការធ្វើទង្វើសប្បុរសធម៌រួមចំណែកជួយដល់សង្គមរូបនេះ បានបន្តដោយលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ និងយុវជន ឲ្យមានស្មារតីខ្ពស់ក្នុងការថែរក្សាវប្បធម៌ឲ្យបានគង់វង្សដូច្នេះ«ខ្ញុំបាទ សាយ សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបអោយស្រលាញ់វប្បធម៌ជាតិ បេតិកភណ្ឌជាតិ និងចូលរួមថែរក្សាវប្បធម៌ជាតិទាំងអស់គ្នា។ វប្បធម៌រលំជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន រត់ជាមួយសាយ រត់ដើម្បីទិវាវប្បធម៌ជាតិ ព្រឹត្តិការណ៍សម្តែងល្ខោនខោលដ៏អស្ចារ្យ ។ ការបញ្ជាក់នេះទទួលបានសារគាំទ្រលើកទឹកចិត្តច្រើនអមដោយក្តីរំភើបនៃការប្រកាសបំផុសឲ្យយុជនជខ្មែរងាកមកចាប់អារម្មណ៍នឹងវប្បធម៌ជាតិ។
មហាជនរំពឹងដែរថាការតាំងចិត្ត និងប្រកាសពីសិល្បករដ៏មានឥទ្ធិពលនេះនឹងក្លាយជាចលករជំរុញឲ្យមានការគិតគូរឡើងវិញពីសិល្បៈវប្បធម៌ជាតិ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print