អភិបាលខណ្ឌច្បារអំពៅព្រមានចាត់វិធានការនាយប៉ុស្តិ៍រដ្ឋបាលណាដែលមិនទទួលបណ្តឹងរបស់ប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីទទួល បានពត៍មានថា មន្ត្រីនគរ បាលប៉ុស្តិ៍រដ្ឋបាលមួយចំនួនមានការរើសអើងទៅលើប្រជាពលរដ្ឋ មិនចង់ទទួលបណ្តឹង តាមរយៈការផ្តល់ពត៍មានតាមទូរស័ព្ទពាក់ព័ន្ធករណីគ្រឿងញៀន ករណីល្បែងស៊ីសង រួចមក….បានធ្វើអោយលោកអភិបាលខណ្ឌមានការខឹងសម្បារយ៉ាងខ្លាំងទៅលើមន្ត្រីប៉ុស្តិ៍រដ្ឋបាលជាពិសេសលោកនាយប៉ុស្តិ៍តែម្តង ដោយលោក អភិបាលបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ” ខ្ញុំនិងមានវិធានការក្នុង នាមគណៈបញ្ជាការឯកភាពខណ្ឌ ចាត់ការចំពោះប៉ុស្តិ៍រដ្ឋ បាលណាដែលនៅតែគឃ្លើនដាក់ប្រជាពលរដ្ឋពេលដែលពួកគាត់ផ្តល់ពត៍មានពាក់ព័ន្ធរឿងសន្តិសុខ ជាពិសេសបញ្ហា គ្រឿងញៀននិងល្បែងស៊ីសង ជាពិសេសលោកនាយប៉ុស្តិ៍តែម្តងដោយឡែកបញ្ហាសណ្តាប់ ធ្នាប់ក៍ជារឿងដែលត្រូវយកចិត្តទុកដាក់ផងដែរ…តែអស់លោកចៅសង្កាត់មួយចំនួននិយាយទៅ ដូច ចាក់ទឹកលើ ស្លឹកឈូក ឥញ្ចឹង ” ។

ប្រសាសន៍ដាស់តឿន ក្រើនរំលឹកក្នុង ន័យជំរុញដល់ មន្ត្រីពាក់ព័ន្ធលើការងារសន្តិសុខសណ្តាប់ធ្នាប់នេះ បានលើកឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ អាណត្តិទី២ កាលពីព្រឹកថ្ងៃ ទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រោមវត្តមានលោកអ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ , លោកអ៊ាង ស៊ីផាន អភិបាលនៃគណៈអិបាលខណ្ឌច្បារអំពៅ និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខណ្ឌ , លោក-លោកស្រីជាចៅសង្កាត់ទាំ៨ , មន្ត្រីអនុវត្តផែនការសកម្មភាពរបស់រដ្ឋបាលខណ្ឌជាច្រើននាក់ទៀត ។

ក្រៅពីការព្រមាន ទៅលើ ប៉ុស្តិ៍រដ្ឋបាលនិងស្តីបន្ទោស ចៅសង្កាត់រួចមក លោកអ៊ាង ស៊ីផាន អភិ បាលខណ្ឌក៍បាន ឆ្លើយតបទៅលើសំណើររបស់ក្រុមប្រឹក្សាខណ្ឌពាក់ព័ន្ធបញ្ហាគ្រឿងញៀន ល្បែងស៊ីសងនិង បញ្ហាសណ្តាប់ធ្នាប់សាធារណៈផងដែរ ។

ដោយលោកអភិបាល បញ្ជាក់ដូច្នេះថា បញ្ហាគ្រឿង ញៀនមិនបន្ធូរដៃទេ យើងខិតខំកាត់មែកឃាងរបស់ក្រុមចែកចាយ និងប្រើប្រាស់គ្រឿងញៀន ប៉ុន្តែខ្ញុំទទួលស្គាល់ថាមានការលំបាកក្នុងការបង្ក្រាបនិងជារឿងក្តៅគគុក…..ហើយក៍មិន មែនមានតែខណ្ឌយើងទេ ពោលគឺគ្រប់កន្លែងដែលត្រូវចាត់វិធានការ ។ ការងារនេះធ្វើ ទៅបានគឺទាមទារអោយមានការចូលរួមទាំងអស់គ្នា សូមអោយរស់ត្រគៀកឡើង…កុំងាប់ត្រគៀកស្តូកទៀត…មិនមែនពឹងតែទៅលើកម្លាំងអាវុធហត្ថ កម្លាំងនគរបាល ឬ កម្លាំងប្រជាការពារនោះ…ត្រូវធ្វើរួមគ្នា..។

លោកអភិបាលខណ្ឌបាន ប៉ុស្តិ៍រដ្ឋបាលខ្លះដូចស្តេច ក្រាញ់ឥញ្ចឹង ពេលប្រជា ពលរដ្ឋរាយការណ៍ពីបញ្ហាចែកចាយនិងប្រើប្រាស់ថ្នាំញៀនឬល្បែងស៊ីសងមិនទទួលបណ្តឹងនោះឡើយ ថែមទាំងប្រើ សម្តីមិនសមរម្យទៅលើពួកគាត់ទៀត បើនៅតែមានចរិត បែបនេះខ្ញុំនិងមានវិធានការក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌ ចាត់ការចំពោះប៉ុស្តិ៍ រដ្ឋបាលនោះដែលនៅតែគឃ្លើនដាក់ប្រជាពលរដ្ឋ ។ ដោយឡែកបញ្ហាសណ្តាប់ធ្នាប់សាធារណៈ សូមអោយ អស់លោកចៅសង្កាត់គិតគូឡើងវិញ កុំចាំតែគេស្តីបន្ទោស ទើបនាំគ្នាចុះទៅធ្វើ….ត្រូវភ្ញាក់រលឹកធ្វើខ្លួនឯងដោយភាពទទួលខុសត្រូវ កុំដូចចាក់ទឹកលើ ស្លឹកឈូក..។

នៅចុងក្រោយនៃកិច្ចប្រជុំ ក្រុមប្រឹក្សាខណ្ឌបានអនុម័តរបៀបវារៈចំនួន៤ រួមមាន,១-ពិនិត្យនិងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅអាណត្តិទី២ , ២-ពិនិត្យនិងអនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌច្បារអំពៅប្រចាំខែកុម្ភៈ ឆ្នាំ២០១៦ , ៣- -ពិនិត្យនិងអនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពីការប៉ាន់ប្រមាណតម្រូវការរបស់ស្ថាប័នខណ្ឌច្បារអំពៅ និង៤- -ពិនិត្យនិងអនុម័តលើសេចក្តីព្រាង តារាងបែងចែកប្រាក់ រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវ៉ា សម្រាប់ឧបត្ថម្ភជូនមន្ត្រីរាជការនៃរដ្ឋបាលខណ្ឌច្បារអំពៅប្រចាំខែកុម្ភៈ ឆ្នាំ២០១៦ ៕

image

image

image

image

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print