ខេត្តព្រះសីហនុៈ បុរសជនជាតិវៀតណាមសញ្ជាតិអាមេរិកម្នាក់ បានស្លាប់ភ្លាមៗ បន្ទាប់ពីបានលង់ទឹកនៅចំនុចឆ្នេរកន្ទុយនាគ ស្ថិតក្នុងភូមិ៤សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីវេលាម៉ោង១៤និង១៥នាទី ថ្ងៃទី១៦កក្កដាឆ្នាំ២០១៥។
យោងតាមប្រភពពីឈ្មោះ អ៊ៀ រតនា ជាអ្នកនាំភ្ញៀវទេសចរណ៏បានអោយដឹងថា ជនរងគ្រោះដែលបានលង់ទឹកស្លាប់នេះមានឈ្មោះ Minh try ភេទ ប្រុស អាយុ៤២ឆ្នាំជាជនជាតិវៀតណាម សញ្ជាតិអាមេរិចមានប្រពន្ឋជាជនជាតិខ្មែរ បានធ្វើដំណើរចេញពីភ្នំពេញកាលពីព្រឹកថ្ងៃទី១៦កក្កដានេះ ក្នុងគោលបំណងមកលេងក្រុងព្រះសីហនុ មួយល្ងាច ជាមួយក្រុមគ្រួសា មានគ្នាចំនួន៧នាក់នឹងបន្តទៅសំរាកនៅលើភ្នំបូកគោ ខេត្តកំពត ប៉ុន្តែខណះពេលចុះងូតទឹកជាមួយក្រុមគ្រួសារ ក៏ត្រូវបានលង់ទឹក បើទោះបីប្រពន្ឋកូន និងអ្នកឃើញហេតុការណ៏ព្យាយាមជួយយ៉ាងណាក្តី ក៏ពុំអាជួយសង្គ្រោះបានឡើយព្រោះស្ថានភាពទឹករលកបោកបក់ខ្លាំង។
ក្រោយកើតហេតុសាកសពត្រូវបានក្រុមគ្រួសារដឹកចេញទៅកាន់រាជធានីភ្នំពេញភ្លាមៗដែរ ពុំបានតំកល់ទុកនៅក្នុងមន្ទីពេទ្យ រឺ នៅវត្តណាមួយនោះទេ។
សូមបញ្ជាក់ផងដែរថា នៅចុងខែ នេះផងដែរ នៅតាមបណ្តោយឆ្នេរអូឈើទាល និង ឆ្នេរ កន្ទុយនាគនេះមានមនុស្សប្រុស២នាក់មិថុនានិងដើមខែកក្កដានេះមានមនុស្សចំនួន០៣នាក់បានលង់ទឹក ក្នុងនោះស្លាប់ចំនួន០២នាក់(ស្រីម្នាក់និងប្រុសម្នាក់) និងជួយសង្គ្រោះបានម្នាក់។
មកលេងទឹកអោយសប្បាយតែក្លាយជាទុក្ខព្រោះក្រុមគ្រួសារលង់ទឹកស្លាប់
...