ច្រករបៀងមួយចំនួនក្នុងខេត្តស្វាយរៀងនៅតែបន្តអោយភ្ញៀវមកលេងកាស៊ីណូនិងទំនិញគ្រប់ប្រភេទចេញចូលជាធម្មតាខណះដែលមានការហាមប្រាមពីសម្ដេចក្រឡាហោម សខេងអោយបិទច្រករបៀងក៏ដោយ។

ចែករំលែក៖

ខេត្តស្វាយរៀង៖បើទោះបីមានការហាមប្រាមពីសំណាក់សម្ដេចក្រឡាហោម សខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានធ្វើការណែនាំដល់អាជ្ញាធរខេត្តក៏ដូចជាសមត្ថកិច្ចជំនាញត្រូវតែបិទច្រករបៀងព្រំដែនយ៉ាងណាក៏ដោយច្រករបៀងមួយចំនួនក្នុងខេត្តស្វាយរៀងនៅតែបន្តអោយភ្ញៀវដែលឆ្លងពីប្រទេសវៀតណាមមកលេងកាស៊ីណូក៏ដួចជាទំនិញគ្រប់ប្រភេទនៅតែចរាចរណ៏យ៉ាងរលូនពុំបានអនុវត្តទៅតាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃនិងប្រសាសន៏បញ្ជាផ្ទាល់មាត់ពីសម្ដេចក្រឡាហោមនោះទេ។

ជាក់ស្ដែងនៅច្រករបៀងកំពុងស្ពានក្រុងបាវិតនៅតែបើកអោយភ្ញៀវឆ្លងចូលលេងកាស៊ីណូនិងដឹកទំនិញម៉ាសេរីទោះបីមានការហាមឃាត់ពីសំណាក់អាជ្ញាធរខេត្តក៏ដោយ។យោងតាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថាភ្ញៀវជនជាតិវៀតណាមដែលអាចឆ្លងចូលមកលេងក្នុងទឹកដីក្រុងបាវិតបានទាល់តែក្នុងម្នាក់ត្រូវចំណាយលុយបង់ជូនលោកមេប៉ុស្ត៏ច្រករបៀងកំពុងស្ពានចំណុះអោយវរៈនគបាលការពារព្រំដែន៦១១ដែលជាការគ្រប់គ្រងរបស់លោកកឹងម៉ៅជាមេវរៈចំនួន១០ម៉ីនដុងស្មើនិងលុយខ្មែ២ម៉ីនរៀលនិងត្រូវបង់ជូនទាហ៊ានវរ់ការពារព្រំដែនគោក២០១ចំនួន៥ម៉ីនដុងស្មើរនិង១ម៉ីនរៀលទើបអាចឆ្លងចូលមកបាន។

ប្រភពដដែលបន្តទៀតថាក្នុងមួយថ្ងៃៗមានភ្ញៀវវៀតណាមមិនតិចជាង២០០នាក់ទេដែលចេញចូលតាមច្រកនេះមកលេងការស៊ីណូក្រុងបាវិតហើយនៅមានរថយន្តដឹកទំនិញជាច្រើនគ្រឿងទៀតក៏ចេញចូលក្នុងច្រកមួយនេះដែរ។

ប្រជាពលរដ្ឋមានចំងល់ថាលុយដែលគេបង់អោយនោះយកទៅណា?តើបានបង់ចូលថថវិការរដ្ឋដែរឬទេ?ឬមួយទុកចែកគ្នាចាយទៅតាមថនានុក្រមពីតូចទៅធំ។

ទោះបីជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋមួ

យចំនួនក្នុងខេត្តស្វាយរៀងសុំធ្វើការសំណូមពរទៅលោកអភិបាលខេត្តមេត្តាចាត់វិធានការណ៏តាមការណែនាំរបស់ក្រសួងមហាផ្ទៃដើម្បីទប់ស្កាត់ជនអន្តោប្រវេសន៏ខុសច្បាប់និងទំនិញគេចពន្ធដែលនាំអោយបាត់បង់ថវិការរដ្ឋ។

20150716-151919.jpg

...

20150716-151923.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print