Update, ឈាមស្រែក, ស្បែកហៅ , ទីបំផុត ! ចាប់ឃាត់ខ្លួនជនសង្ស័យជាឃាតក បាន​៣នាក់ ក្នុងចំណោម​៦នាក់​ ដែលកាប់សម្លាប់អ្នកភូមិខ្ទរ៣នាក់​ ស្លាប់១​ ​របួស​ធ្ងន់ស្រាល​២នាក់

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់​ពី​ជន​សង្ស័យ​មួយក្រុមជិះ​ ម៉ូតូ​​ពីរគ្រឿងមានគ្នា៦នាក់​ ត្រឡប់ក្រោយ​ ដៃកាន់ដាវ​ កាំបិត​ ដេីរចូលក្នុងវង់ជនរងគ្រោះកំពុង​អង្គុយផឹកស៊ីនៅក្នុងផ្ទះមិនបាន​ប្រយ័ត្ន​ កាប់ចិញ្ច្រាំបណ្តាលអោយរបួសធ្ងន់​ ស្រាលបីនាក់​នៅកន្លែងកេីតហេតុ​ កាលពី​ អំឡុង​ម៉ោង​៩និង៣០នាទី​ យប់​ថ្ងៃ​ទី​២១​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​ តែបន្តិចក្រោយមកបានដាច់​ខ្យល់ស្លាប់ម្នាក់​ ពេលបញ្ជូន​ទៅសង្គ្រោះនៅមន្ទីរពេទ្យ​ ។ ប្រមាណជា៥ម៉ោងមក​កម្លាំងកងរាជអាវុធហត្ថ​ និង​នគរបាលខណ្ឌ​ ជ្រោយចង្វា​ស្រាវជ្រាវ​ចាប់ឃាត់​ខ្លួន​ជន​ សង្ស័យ​បា​នបីនាក់​ និងបន្តស្វែងរកបក្ខពួក​៣នាក់ទៀតដែលរត់គេចខ្លួន​ ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា, ដំបូងជនរងគ្រោះកំពុងផឹកស៊ីជួបជុំគ្នានៅក្នុងផ្ទះ ។ លុះមកដល់ម៉ោងខាងលើ ស្រាប់តែលេច​មុខជនដៃដល់ ជិះម៉ូតូ២គ្រឿង មានគ្នា៦នាក់ ប្រដាប់ដោយកាំបិត និងដាវ ចុះមកកាប់ប្រហារ យ៉ាងសាហាវ អាចផ្តេីមពីការខឹងក្រុមរងគ្រោះ ស្ដីឱ្យរឿងពួកគេ​ រោទិ៍ម៉ូតូមុខផ្ទះជនរងគ្រោះ ។

អំពេីឃាតកម្មដ៏ឃោឃៅនេះ បានកើត​ឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២១​ ខែកុម្ភៈ​ ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវបេតុង​ ស្ថិតក្នុងភូមិខ្ទរ សង្កាត់​ព្រែកលៀប​ ខណ្ឌជ្រោចង្វា​ រាជធានីភ្នំពេញ​ ។

របាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះរួមមាន ១.ឈ្មោះ សែម ហេង ភេទ​ប្រុស អាយុ ២៣ឆ្នាំ មុខរបររត់តុៗ បានរងរបួសធ្ងន់ និងទី២.ឈ្មោះ ចឹប ចាន់ឌីន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរធ្វើការក្នុងហាងអ៊ីនធឺណិត បានរងរបួសស្រាល។ អ្នកទាំង២ មានទីលំនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត​ និង​ទី៣ឈ្មោះ លី តុ ភេទប្រុសអាយុ ២២ឆ្នាំ មុខ របរជាងពិដាន មានទីលំនៅបច្ចុប្បន្ន នៅភូមិស្កូវ ឃុំប្រាសាទ ស្រុកកំពង់​ត្របែក ខេត្តព្រៃវែង ដាច់ខ្យល់នៅស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។

សមត្ថកិច្ចបញ្ជាក់ទៀតថា ក្រោយកើតហេតុ នៅម៉ោង២៣:៤០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំង ឣាវុធហត្ថខណ្ឌជ្រោយចង្វា និង កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុង​ចំណោមបក្ខពួកចំនួន៦នាក់ នៅចំណុច​រោងកម្មករ​ស្នាក់នៅបុរីភ្នំពេញផាក ជាប់ផ្លូវជាតិលេខ៦​អា​ មានទីតាំងមិនឆ្ងាយពីកន្លែង​កេីតហេតុ​ ប៉ុន្មានទេ​ ស្ថិតនៅ​ភូមិខ្ទរ សង្កាត់ព្រែក​លៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

យោងតាម​កំណត់ហេតុ​សមត្ថកិច្ច​អោយដឹងថា​ ជនសង្ស័យចំនួន៣នាក់ ដែលចាប់ខ្លួនរួម​មាន ទី១. ឈ្មោះ រុន សុភ័ក្រ ភេទប្រុស អាយុ ១៨ឆ្នាំមុខរបរជាសំណង់ រស់នៅស្រុកស្វាយលើ ខេត្តសៀមរាប ជាដៃដល់​ ,ទី២. ឈ្មោះ ពេជ្រ ប៉ី ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរជាងសំណង់រស់នៅស្រុកដំដែក ខេត្ត​សៀមរាប ជាជនដៃដល់​ និងទី៣.ឈ្មោះ វាន់ ឌឿន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរជាងសំណង់ រស់នៅស្រុកតំប៊ែល ខេត្តត្បូងឃ្មុំ ជនពាក់ព័ន្ធរួមគំនិត​ ។

វត្ថុតាងដែលសមត្ថកិច្ចចាប់យករួមមាន ម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅមួយគ្រឿង ម៉ូតូហុង ដាសង់ប៊ិច ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1BW.5444 ដាវ ចំនួន១ដើម ទូរ​ស័ព្ទចំនួន ២ គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញ​ និងបក្ខពួកដែលរត់គេចខ្លួនមានចំនួន៤នាក់រួមមាន​ ទី១.ឈ្មោះ រ៉ា ភេទប្រុស ទី២.ឈ្មោះ មិត្ត ហៅអាបង ភេទប្រុស ទី៣.ឈ្មោះ រិទ្ធ ភេទប្រុស និងទី៤.ឈ្មោះ ក្រឹម ភេទប្រុស​ សមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួនយក​ផន្ទាទោសតាមច្បាប់​។
ជុំវិញអំពើឃាតកម្មដ៏សាហាវខាងលើនេះ ប្រជាពលរដ្ឋបានធ្វើការថ្កោលទោស ទៅលើក្រុមជនដៃដល់ជាឃាតក សំណូមពរឲ្យសមត្ថកិច្ចស្វែងរកចាប់ខ្លួន ទីបំផុតសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារឃាត់ខ្លួនបាន ៣នាក់ ក្រោយពេលតែប៉ុន្មានម៉ោងពួកគេធ្វើសកម្មភាព។ ដោយឡែកចំនួន ៣ នាក់ទៀតកំពុងស្វែងរកចាប់ខ្លួន៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print