ផ្ទះពលរដ្ឋមួយខ្នងត្រូវអគ្គិភ័យឆាបឆេះបណ្ដាលឲ្យខូចខាតទាំងស្រុង

ចែករំលែក៖

ខេត្តកណ្ដាល៖ ផ្ទះពលរដ្ឋមួយខ្នងត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យខូចខាតអស់ទាំងស្រុង ។ហេតុការណ៍នេះ បង្កការផ្អើលឆោឡោឡើងនៅថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង០០និង៣០នាទី ស្ថិតនៅភូមិភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះ ហៃ សៀងហាន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានប្រពន្ធឈ្មោះ រ៉ុង គន្ធា អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។ អ្នកទាំងពីរមានទីលំនៅភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។ សម្ភារខូចខាតរួមមាន: ផ្ទះមួយខ្នងមានទទឹង៥ម៉ែត្រ×៧ម៉ែត្រធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត ។
ប្រភពដដែលបន្តថា នៅយប់កើតហេតុខាងលើ ឈ្មោះ ហៃ សៀងហាន ជាប្ដីបានដេកនៅផ្ទះសំយាបខាងមុខតែម្នាក់ឯង​ ចំណែកប្រពន្ធបានទៅដេកជាមួយបងបង្កើតនៅរោងចាំឈូកមាត់បឹងម្លិច ស្ថិតនៅភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ។ លុះមកដល់ម៉ោងកើតហេតុ ស្រាប់តែមានអគ្គិភ័យឆាបឆេះចេញពីក្នុងផ្ទះផ្នែកខាងក្រោយបណ្ដាលឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងក៏មកស្រែកហៅឈ្មោះ ហៃ សៀងហាន ឱ្យងើបឡើង ហើយបាននាំគ្នាជួយពន្លត់ ដោយមានប្រជាពលរដ្ឋ កម្លាំងប្រជាការពារនិងសមត្ថកិច្ចបាននាំគ្នាជួយបាញ់ទឹកពន្លត់ តែដោយភ្លើងឆេះខ្លាំងពេក ផ្ទះបានឆេះអស់ទៅហើយ ។
តាមការសន្និដ្ឋាន ករណីនេះបង្កឡើងដោយភ្លើងចង្ក្រានពន្លត់មិនអស់ទើបបង្កឱ្យមានអគ្គិភ័យកើតមានឡើង នេះជាការធ្វេសប្រហែសរបស់ម្ចាស់ផ្ទះ ៕

...

ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print