ខេត្តព្រះវិហារ ៖ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការសមរភូមិទិសទី១ ប្រាសាទព្រះវិហារ ស្តីពីការរៀបចំ ធ្វើផែនការ និងរៀបរយឯកសារទូទៅ សម្រាប់ប្រតិបត្តការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់នាយទាហាន និងពលហាន ចំណុះ កងពលអន្តរាគមន៍លេខ៣ទាំងមូល។
លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានសំណូមពរឱ្យបណ្ដាអង្គភាព នៃគណៈបញ្ជាការសមរភូមិទឹកទី១ ប្រាសាទព្រះវិហារទាំងអស់ ត្រូវធ្វើយ៉ាងណារៀបរយនូវបញ្ជីស្នាមឈ្មោះរបស់យោធិន ឲ្យបានរួសរាន់ រៀបរយល្អ និងការគ្រប់គ្រងនូវកម្លាំងទ័ពឲ្យមានតុល្យភាព និងត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណាដកស្រង់នូវបញ្ជីឈ្មោះ ឲ្យបានច្បាស់លាស់ និងបែងចែកបណ្ដាអង្គភាពនានា ឲ្យបានដាច់ដោយឡែក ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងចំនួនទ័ព នៅពេលដែលត្រូវមកទទួលចាក់ថ្នាំវ៉ាក់សាំង និងចំនួនទ័ពដែលពុំទាន់បានចាក់វ៉ាក់សាំង ។ ជាមួយគ្នានោះដែរ មេបញ្ជាការ កងពលក៏បានសំណូមពរដល់បុគ្គលិកពេទ្យទូទាំងអង្គភាព ត្រូវតាមដាន នូវស្ថានភាព សុខភាពទ័ព ថាតើសុខភាពកម្រិតណាដែលអាចចាក់វ៉ាកសាំងបាន ។
សូមជម្រាបជូនផងដែរថាក្រៅពីកិច្ចប្រុជុំពិភាក្សាការងារ នៅក្នុងកងពលធំអន្តរាគមន៍លេខ៣ ក៏បានបានប្រកាស និងចែកជូនសេចក្តីសម្រេច តែងតាំងផ្លាស់ប្តូរមុខងារ ដល់នាយទាហាន ចំនួន១៣រូបផងដែរ ៕
ដោយ, សិលា