ភ្នំពេញ, នៅព្រឹកថ្ងៃអង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការការពារសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមបណ្ដោយព្រំដែនឆ្នាំ២០២០ និងទិសដៅការងារបន្តឆ្នាំ២០២១ ។
ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីលោករដ្ឋលេខាធិការប្រចាំការ, លោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ, លោកអគ្គស្នងការនគរបាលជាតិ លោកអគ្គនាយក, ព្រមទាំងឯកឧត្តម អស់លោក ជាថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃជាច្រើនរូបទៀត ៕
...
ដោយ, សិលា