ភ្នំពេញ, ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចេញសេចក្តីជូនដំណឹង ស្តីពី ការបិទដំណើរការ ជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍ រោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរ នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបជូនដំណឹងចំពោះលោក លោកស្រី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី-ខេត្ត ម្ចាស់រោងភាពយន្ត ម្ចាស់រោងសម្តែងសិល្បៈ សាធារណជន សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ អន្តរជាតិទាំង អស់មេត្តាជ្រាបថា ដោយពិនិត្យឃើញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ក្នុង “ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។ នៅតែបន្តរីករាលដាល និងក្នុងគោលបំណងដើម្បីចូលរួមទប់ស្កាត់ការចម្លងរីករាលដាលជំងឺ កូវីដ-១៩ ក្នុង សហគមន៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមធ្វើការបិទដំណើរការជាបណ្តោះអាសន្ន រយៈពេល០២សប្តាហ៍ នូវរោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ចាប់ពីថ្ងៃជូន ដំណឹងនេះតទៅ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រីប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ -ខេត្ត ម្ចាស់រោងភាពយន្ត ម្ចាស់រោងសម្តែងសិល្បៈ សាធារណជន សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និង សូមអនុវត្តតាមសេចក្តីជូនដំណឹងនេះដោយស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ, សិលា