ភ្នំពេញ, លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្ដីការក្រសួងសុខាភិបាលយ៉ាងដូច្នេះថា ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅពេលនេះ មានការពិបាកជាងព្រឹត្តិការណ៍ សហគមន៍ លើកមុនៗទៀត ពីព្រោះថាមានការពិបាកស្មុគស្មាញ ហើយមានការឆ្លងលឿនជាង មុនទៀត ហើយស្ថានភាពការឆ្លងជំងឺកូវីដ១៩ មិនសូវអំណោយផល សម្រាប់ប្រទេស កម្ពុជានោះទេព្រោះថាមានភាពសាំញ៉ាំ ជាងព្រឹត្តិការណ៍មុនៗ។ លើសពីនេះលោកស្រីក៏បន្ថែមថា “ជោគជ័យ ឬមិនជោគជ័យសម្រាប់ការឆ្លងជំងឺកូវីដ១៩ គឺអាស្រ័យលើប្រជាពលរដ្ឋខ្លួនឯង ក្នុងការការពារខ្លួនពីព្រោះវិធានការបានដាក់ចេញជាច្រើនអស់ហើយ”។
លោកស្រីបន្ថែមថា ព្រឹត្តិការសហគមន៍ ២០ កុម្ភៈមានករណីឆ្លងច្រើន ហើយមានករណី បំប្លែងខ្លួនពីវីរុសកូវីដ១៩ទៀតដែលជាក់ស្តែងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានរកឃើញ៕
ប្រភព :ទទក