ខេត្តបាត់ដំបង ៖ កម្លាំងផ្នែកជំនាញ ព្រហ្មទណ្ឌ និងក្រុមអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានធ្វើការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ខ្លាឃ្លោក) ១លើក ដោយឃាត់ខ្លនមនុស្សចំនួន០៥នាក់ ។
ការបង្រ្កាបល្បែងស៊ីសងខុសច្បាប់នេះប្រព្រឹត្តទៅកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៤ និង៣០នាទី រសៀលនៅចំណុចភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។
មន្រ្តីនគរបាលក្រុងបាត់ដំបង បានឲ្យដឹងថា អ្នកប្រព្រឹត្តចំនួន ៥នាក់ដែលមានឈ្មោះ ១-ឈ្មោះ សឺន សឿប ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។ ២-ឈ្មោះ ភួង សាវ៉ា ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅនៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។ ៣-ឈ្មោះ ណម ចំរើន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។ ៤-ឈ្មោះ ខែម សារិត ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅនៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។ ៥-ឈ្មោះ ណង គន្ធា ភេទស្រីអាយុ៣៧ឆ្នាំ មានទីលំនៅនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។
ជាមួយគ្នានេះដែរសមត្ថកិច្ចបានដកហូតសម្ភារៈរួមមាន ៖
– ម៉ូតូចំនួន ០៣គ្រឿង
– កង់ចំនួន ០១គ្រឿង
– គ្រាប់ខ្លាឃ្លោក ចំនួន០៤
– ប៉ាយលេងខ្លាឃ្លោក ចំនួន០១
– ចានដែកជ័រសម្រាប់ក្រឡុក ចំនួន០១
– កៅអីជ័រ ០៥ និងកន្ទេល ០២ ។
ក្រោយឃាត់ខ្លួន នគរបាលក្រុងបាត់ដំបងបាននាំខ្លួនអ្នកប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ទាំង៥នាក់ មកអធិការដ្ឋាននគរបាលក្រុង ដើម្បីធ្វើការណែនាំអប់រំនិងធ្វើកិច្ចសន្យារួចឲ្យត្រលប់ទៅលំនៅដ្ឋានវិញ ៕