ខេត្តសៀមរាប÷ថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២១មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានស្ទាក់ឃាត់រថយន្តដឹកទំនិញធុនតូចមួយគ្រឿងមានដឹកឆ្កែចំនួន៦១ក្បាល ដោយខុសច្បាប់បម្រុងចរាចរយកទៅកាន់បណ្ដាតំបន់ផ្សេងៗនៅកម្ពុជាដើម្បីសម្លាប់យកសាច់យ៉ាងឃោរឃៅ។
ឆ្កែទាំង ៦១ក្បាលទាំងនេះ ខ្សោយកម្លាំង និងខ្សោះជាតិទឹកយ៉ាងខ្លាំង ហើយពួកវាក៏ទំនងជាគ្មានអ្វីស៊ី និងផឹកអស់ជាច្រើនថ្ងៃហើយ។
ក្នុងចំណោមនោះឆ្កែមួយក្បាល ខ្សោយកម្លាំងពេករហូតឈរលែងបាន។ អាជ្ញាធរខេត្តសៀមរាប កំពុងខិតខំអស់ពីសមត្ថភាពហើយ ប៉ុន្តែក៏ត្រូវការយើងជួយដែរ។
អង្គការ FOUR PAWS និងដៃគូរបស់ខ្លួន ក៏កំពុងផ្ដល់នូវការថែទាំងព្យាបាលបន្ទាន់ អាហារ និងស្វែងរកកន្លែងមួយសម្រាប់ឆ្កែទាំងនេះមានសុវត្ថិភាពឆាប់ជាសះស្បើយឡើងវិញ។
អង្គការ FOUR PAWS ពិតជារីករាយណាស់ដែលរដ្ឋាភិបាលនៅខេត្តសៀមរាបចាត់វិធានការប្រឆាំងនឹងការជួញដូរនេះ បន្ទាប់ពីខ្លួន បានចេញការឃាត់ចំពោះការជួញដូរនេះកាលពីឆ្នាំមុន។
យ៉ាងណា ការជួញដូរសាច់ឆ្កែ ជាការបំពានច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយក្រៅពីនេះក៏ពាក់ព័ន្ធនឹងអំពើឃោរឃៅដែលនឹកស្មានមិនដល់ ថែមទាំងបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាព
មនុស្សទៀតផង៕
ដោយ៖ សូរិយា