អជ្ញាធរខណ្ឌដូនពេញ ឃាត់រថយន្តធុនធំចំនួន ៤១គ្រឿង យកមករក្សាទុក នៅរដ្ឋបាលខណ្ឌដូនពេញ ដើម្បីធ្វើអប់រំណែនាំ …

ចែករំលែក៖

ភ្នំពេញ​៖​ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ នាយប់ថ្ងៃអង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានដឹកនាំកម្លាំង គណៈបញ្ជាការឯកភាពខណ្ឌ ចុះឃាត់និងពួនស្ទាក់ចាប់រថយន្តធុនធំល្មើសច្បាប់ចរាចរបើកបរលើផ្លូវហាមឃាត់ សរុបបានជាង៤០គ្រឿង​។

ក្នុងប្រតិបត្តិការនេះ​លោក សុខ ពេញវុធ ដឹកនាំកម្លាំងរដ្ឋបាលខណ្ឌដូនពេញដោយផ្ទាល់ ជាលិទ្ធផលឃាត់ចាប់រថយន្តធុនធំដែលល្មើសច្បាប់ចរាចរ​ និងបើកបរលើផ្លូវហាមឃាត់ រួមមាន៖ មហាវិថីព្រះមុន្នីវង្ស មហាវិថីព្រះនរោត្តម តីរៈវិថីព្រះស៊ីសុវត្ថិ មហាវិថីព្រះសុរាម្រឹត និង មហាវិថី សម្តេចសុធារស សរុបចំនួន ៤១គ្រឿង យកមករក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញ ដើម្បីធ្វើអប់រំណែនាំ​ និងអនុវត្តតាមនិតិវិធីច្បាប់។

ដោយឡែក​លោក​ គឹម វុត្ថា​ ប្រធាន​ប្រជា​ការពារ​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹងថា ការហាម​ឃាត់​មិន​អនុញ្ញាតឱ្យ​រថយន្ត​ប្រភេទ​ធំ​ពាក់​ស្លាក​លេខ 3 A​បើក​ឆ្លងកាត់​នោះ​ ទី១​គឺ​ផ្លូវ​ស​ព្រះស៊ីសុវត្ថិ​ចាប់ពី​សម្ដេច​សង្ឃ​ជួនណាតដល់​ដើម​ពោធិ៍​បារ​ទន្លេសាប​និង​ផ្លូវ​ទី២​ផ្លូវ​នរោត្តម ​គឺ​ចាប់ពី​វិមាន​ឯក​រាជ្យ​ដល់​រមណីយដ្ឋាន​វត្តភ្នំ​ និង​ជាពិសេស​ទៀត​ផ្លូវ​មុន្នី​វង្ស​ គឺ​ចាប់ពី​ស្តុប​ពេទ្យ​ចិន​រហូតដល់​រង្វង់​មូល​កួច​កាណុង​។​

លោក​ប្រធាន​ប្រជា​ការពារ​ខណ្ឌ​ ​បន្តថា​ ប្រតិបត្តិការ​ឃាត់រថយន្តខាងលេីនេះ​ អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ បានអនុវត្តជា​យូរ​មកហើយ​ គឺ​តាម​គោលការណ៍​របស់​សាលា​រាជធានី​ភ្នំពេញ​ ដែល​បាន​ប្រកាស​ហាមឃាត់​រថ​យន្ត​ប្រភេទ​ធុនធំ​បើក​ឆ្លងកាត់​នៅ​ផ្លូវ​ហាម​ទាំង​ប៉ុន្មាន​ខ្សែ​នោះ​​៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print