លោករដ្ឋមន្រ្តីក្រសួងធនធានទឹក អញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកសន្និសិទបឋមស្តីពី សប្តាហ៍ទឹកអន្តរជាតិសម្រាប់តំបន់អាស៊ី ( AIWW ) លើកទី២ តាមប្រព័ន្ធវីដេអូ

ចែករំលែក៖

ភ្នំពេញ, នៅរសៀលថ្ងៃពុធ ១៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកសន្និសិទបឋមស្តីពី សប្តាហ៍ទឹកអន្តរជាតិសម្រាប់តំបន់អាស៊ី ( AIWW ) លើកទី២ តាមប្រព័ន្ធវីដេអូ ក្នុងគោលបំណងផ្សព្វផ្សាយការយល់ដឹងជាសកលស្តីពី បញ្ហាទឹកនៅអាស៊ី និងទាក់ទាញចំណាប់អារម្មណ៍សាធារណៈជនចំពោះ សប្តាហ៍ទឹកអន្តរជាតិសម្រាប់តំបន់អាស៊ី ( AIWW )លើកទី២ ដែលគ្រោងនឹងរៀបចំឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០២១ នៅ Labuan Bajo ប្រទេសឥណ្ឌូនេស៊ី។

ព្រឹត្តិការណ៍បឋមនៃសប្តាហ៍ទឹកអន្តរជាតិ អាស៊ីលើកទី ២ នេះ ត្រូវបានរៀបចំដោយក្រសួងសាធារណការ និងលំនៅដ្ឋានឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះធ្វើសន្និសិទ សហការជាមួយក្រុមប្រឹក្សាភិបាលទឹកអាស៊ី ដែលមានលោក បណ្ឌិត Jae-hyeon Park នាយកប្រតិបត្តិ K-water នៃសាធារណៈរដ្ឋកូរ៉េ និងជាប្រធានក្រុមប្រឹក្សាភិបាលទឹកអាស៊ី រួមទាំងតំណាងរាស្រ្តមកពីរដ្ឋសភាសាធារណៈរដ្ឋកូរ៉េ តាមរយៈប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីប្រទេសជាដៃគូ ភ្ញៀវកិត្តិយស និងអ្នកពាក់ព័ន្ធសរុប ១៣០នាក់ ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print