កម្លាំងតំបន់ប្រតិបត្តិការសឹករង តាកែវ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅបញ្ជាការដ្ឋាន យោធភូមិភាគទី៣

ចែករំលែក៖

ខេត្តតាកែវ, នៅព្រឹកថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២១តំបន់ប្រតិបត្តិការសឹករង តាកែវ បានបញ្ជូនកម្លាំងដែលកំពុងឈរជើង ការពារទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅបញ្ជាការដ្ឋាន យោធភូមិភាគទី៣ ។

ឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង តាកែវ មានប្រសាសន៍ផ្ដាំផ្ញើដល់យោធិនទាំងអស់ដែលត្រូវចាក់វ៉ាក់សាំង សូមឲ្យមានទំនុកចិត្តខ្ពស់ទៅលើរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលយើង ក្នុងការសម្រេចចិត្តទទួលយកវ៉ាក់សាំងដែលជាជំនួយឥតសំណងពីប្រទេសចិន ។

ជំនួសមុខជូន នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងតំបន់ប្រតិបត្តិការសឹករងតាកែវ ឧត្តមសេនីយ៍ត្រី នាង សុភារ៉ា សូមគោរពអរគុណ ចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ពិសេសគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានខិតខំស្វែងរកវ៉ាក់សាំង ដើម្បីបានចាក់ការពារដល់ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងប្រកបដោយសុវត្ថិភាពខ្ពស់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print