លោក ឌី រ័ត្នខេមរុណ ដឹកនាំមន្រ្តី និងក្រុមការងារចុះចែកម៉ាស់ជូនប្រជាពលរដ្ឋរស់នៅតាមសហគមន៍ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣

ចែករំលែក៖

ភ្នំពេញ​៖​ លោក លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ នារសៀលថ្ងៃពុធ ១៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១​ បានដឹកនាំមន្ត្រីរាជការសាលាខណ្ឌមានជ័យ កំលាំងសន្តិសុខសណ្តាប់ធ្នាប់ ខណ្ឌមានជ័យ លោកចៅសង្កាត់ស្ទឹងមានជ័យទី៣ សមាជិក សមាជិកា ក្រុមប្រឹក្សាសង្កាត់ លោក លោកស្រី មេភូមិ ចុះចែកម៉ាស ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលោក​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន​ ២សហគមន៍។

សហគមន៍​ទាំង២នេះ គឺមានដូចជា៖​ ១. សហគមន៍អភិវឌ្ឍន៍មានជ័យ ស្ថិតនៅភូមិដំណាក់ធំ ២ សង្កាត់ស្ទឹងមានជ័យទី៣ ចំនួន ១០០០ ម៉ាស់។​ ;២. សហគមន៍កសិកម្មរស្មីសាមគ្គី ស្ថិតនៅភូមិឫស្សី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញចំនួន ១០០០ម៉ាស់ ដោយម្នាក់ទទួលបានម៉ាស២ ។

នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ បានលើកឡើងថា សូមឲ្យក្រុមការងារ ត្រូវបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយអប់រំ អំពីវិធានការការពារការឆ្លងជំងឺ-១៩ ឲ្យបានទំលំទូលាយដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ក្រីក្រដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យកាន់តែច្បាស់ពីការរីករាលដាលនៃជំងឺជំងឺ-១៩ ។

ជាមួយគ្នានេះដែរ លោកអភិបាល​រងខណ្ឌ ក៏បានអំពាវនាវដល់ ដល់ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ក្រីក្រទាំង២ ក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី៣ នៃរដ្ឋបាលខណ្ឌមានជ័យ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បង្កើន យកចិត្តទុកដាក់ការពារ​ រក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដេីម្បីចូលរួមទប់ស្កាត់​ បង្ការហានិភ័យពីការឆ្លងជំងឺ កូវីដ-១៩ ទាំងអស់គ្នា ដោយផ្តើមចេញពីខ្លួនយើង ត្រូវលាងសម្អាតនៅភាពកខ្វក់ជាមួយនិង អាកុល ជែល ឬសាប៊ូ និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ជាប្រចាំផងដែរ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print