បញ្ជូនជនជាតិចិន​ ២០នាក់មានផ្ទុកជំងឺកូវីដ-១៩ ពីរាជធានីភ្នំពេញ មកកាន់មន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ

ចែករំលែក៖

ខេត្ត​កណ្តាល៖​ ក្រុមគ្រូពេទ្យជំនាញ​ នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១​ បានបញ្ជូនជនជាតិចិនចំនួន២០នាក់​ ដែល​រកឃេីញមានផ្ទុកជំងឺកូវីដ-១៩ ពីរាជធានីភ្នំពេញ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

ជាមួយគ្នានេះ លោក គង់ សោភ័ណ្ឌ អភិបាល​ នៃគណៈអភិបាលខេត្តកណ្ដាល នារសៀលថ្ងៃទី២៤ ខែកុម្ភៈនេះដែរ​ បានដឹកនាំមន្ត្រីជំនាញ ជួយសម្របសម្រួលដោះស្រាយនូវបញ្ហាមួយចំនួនជាមួយជនជាតិទាំងនេះផងដែរ ។

មិនតែប៉ុណ្ណោះ​ លោក គង់ សោភ័ណ្ឌ ក៏បានណែនាំដល់ក្រុមគ្រូពេទ្យ ត្រូវយកចិត្តទុកដាក់ពិនិត្យសុខភាព និងតាមដានជាប្រចាំ ពិសេសត្រូវយកសំណាកដើម្បីធ្វើតេស្តរកកូវីដ១៩។ លេីសពីនេះទៅទៀត អាជ្ញាធរក្រុងតាខ្មៅ ត្រូវ​រៀបចំនូវម្ហូបអាហារឲ្យបានសមរម្យជាប្រចាំថ្ងៃជូនពួកគាត់ ដែលកំពុងធ្វេី​ចក្តាឡីស័ក។

គួរបញ្ជាក់ថា​ រហូតដល់ម៉ោង៩និង០០​នាទីព្រឹក​ ថ្ងៃទី២៤ ខែកុម្ភ:​ ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៤០នាក់​ (ឆ្លងសហគមន៍៣៨នាក់​ នៅរាជធានីភ្នំពេញ​ ខេត្ត​កណ្តាល​​ និងក្រុងព្រះសីហនុ ២នាក់)​​ និងមានជាសះស្បេីយ​ ១នាក់។​ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​ កេីន៦៣៣នាក់​​​​​​​​​​​​​​ ចំនួនសំរាកពេទ្យកេីន​ ១៥៧នាក់​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ៤៧៦នាក់​​​​​​​​​​​​​​​​​ និង ស្លាប់គ្មាន​ ។

ដោយឡែក​បេីទោះបីជាជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ ប៉ុន្តែ​សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាតត្បាតក្នុងសហគមន៍​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ-១៩​ ដ៏ខ្លាំងក្លានៅឡេីយ​។​ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។​ យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print