ភ្នំពេញ៖ ដោយការយកចិត្តទុកដាក់ដល់សុខទុក្ខរបស់មន្ត្រីក្រោមឱវាទ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញចុះត្រួតពិនិត្យតាមបណ្តាគោលដៅធ្វេីចត្តាឡីស័ក្ត ។
ការចុះត្រួតពិនិត្យតាមបណ្តាគោលដៅធ្វេីចត្តាឡីស័ក្តខាងលេីនេះ បានធ្វេីឡេីងនៅយប់ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២១ ក្នុងរាជធានីភ្នំពេញ។
នាឱកាសនោះ លោកឧត្តមសេនីយ៍ឯក ស ថេត បានណែនាំដល់មន្ត្រីតាមគោលដៅទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់លេីការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឲ្យបានល្អ ជាពិសេសត្រូវថែរក្សាសុខភាពឲ្យបានល្អ ដោយសហការគ្នាដេីម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩៕ដោយ៖សហការី
...